(ខេត្តកំពត)៖ នៅព្រឹក ថ្ងៃចន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណ: អភិបាលខេត្តកំពត និងជាប្រធានគណៈ កម្មាធិការគណបក្សខេត្ត អញ្ជើញចូលរួមកិច្ច ប្រជុំបូកសរុបការងារ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង អាណត្តិទី៣ និងសភាពការណ៍បច្ចុប្បន្ន ក្រោមអធិបតីភាព លោកបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកគណៈកម្មា ធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម ការងារថ្នាក់កណ្តាលចុះ ជួយខេត្តកំពត នៅ សាលសន្និសិទខេត្តកំពត អគារB។
អញ្ជើញចូលរួមក្នុង កិច្ចប្រជុំនេះមាន ឯកលោកប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារថ្នាក់កណ្តាល លោក លោកស្រី សមាជិក សមាជិកាគណបក្សខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការគណបក្សស្រុក ក្រុង ប្រធានក្រុមការងារ ថ្នាក់ខេត្តទទួលឃុំ សង្កាត់ សមាជិកក្រុមប្រឹក្សាក្រុង ស្រុក សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សរុបប្រមាណ ១២០៩ នាក់។
ក្នុងឱកាសនោះ លោកបណ្ឌិត ប៉ែន សីុម៉ន ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុម ប្រឹក្សាខេត្តកំពត ដែលត្រូវបានតំណាង ប្រជាពលរដ្ឋ ពិសេសសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្ត កំពតរបស់យើង ឱ្យមានភាពរីកចម្រើន លើគ្រប់វិស័យថែមទៀត។
ជាមួយគ្នានេះ លោកបណ្ឌិត ប៉ែន សីុម៉ន ក៏បានជំរុញដល់សមាជិក សមាជិកា ធ្វើយ៉ាងណាត្រូវខិតខំពុះពារ បម្រើផលប្រ យោជន៍សង្គមជាតិ និងសេចក្តីត្រូវការរបស់បង ប្អូនប្រជាពលរដ្ឋទាំងអស់ ដោយស្មោះត្រង់ ដោយស្មើភាពគ្នា យុតិ្តធម៌ តម្លាភាព ដោយមិនប្រកាន់និន្នា ការនយោបាយឡើយ៕ សេង ណារិទ្ធ