(ខេត្តបាត់ដំបង)៖ ជនសង្ស័យ១ក្រុម បានស្ទាក់កាប់ ជនរងគ្រោះម្នាក់បណ្តាល រងរបួសជាច្រើនកន្លែង ព្រោះខឹងជំពាក់ លុយមិនសងហើយ ក្រោយពីបានធ្វើសភាព រួចជនសង្ស័យ បានរត់គេចហើយ ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនផងដែរកាលពី ព្រឹកថ្ងៃទី៨ខែសីហាឆ្នាំ ២០១៩និងបញ្ជូនមក កាន់ស្នងការរដ្ឋាននគរ បាលខេត្តបាត់ដំបង ដើម្បីសាកសួរបន្ថែម។
សមត្ថកិច្ចបាន ប្រាប់អោយដឹងថា កាលពីថ្ងៃទី០៥ខែ សីហាឆ្នាំ២០១៩ វេលាម៉ោង១៧និង ៣០នាទីនៅ ចំណុចប្រឡាយ៧០ ស្ថិតក្នុងភូមិកៀនកែស១ ឃុំគោឃ្មុំស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីឃាតកម្ម គិតទុកជាមុន (មានអាវុធ) មួយកើតឡើងបង្ក ដោយជនសង្ស័យ០១ ក្រុមបានប្រើប្រាស់ កាំបិតជា មធ្យោបាយស្ទាក់ កាប់ទៅលេីជនរងគ្រោះ ជាច្រើនកាំបិតបណ្តាល អោយរងរបួសជាច្រើនកន្លែង ដែលស្ថានភាព នៃអំពើកាប់ប្រហារនេះ ពិតជាមានចេតនា ចង់សម្លាប់ជនរងគ្រោះ នាេពលនោះតែម្តង។
សមត្ថកិច្ចបានប្រាប់ អោយទៀតដោយ អនុវត្តន៍តាបបទបញ្ជា របស់ឯកឧត្តមឧត្តម សេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នង ការដ្ឋានន គរបាលខេត្តបាត់ដំបង ក៏ដូចលោកឧត្តម សេ នីយ៍ត្រី ជេត វណ្ណនី ស្នងការ រងទទួលផែន ការងារព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាល ស្រុកថ្ម គោល បានដឹកនាំកម្លាំង នគរបាលជំនាញក្នុ ងអង្គ ភាពធ្វើការស្រាវជ្រាវ លើករណីនះ។
លុះដល់ថ្ងៃទី០៨ ខែ សីហាឆ្នាំ២០១៩នេះ កម្លាំងផ្នែកជំនាញហការ៍ជា មួយកម្លាំងប៉ុស្តិនគរបាល រដ្ឋបាលគោកឃ្មុំ ប៉ុស្តិនគរបាល រដ្ឋបាលតាម៉ឺន ប៉ុស្តិគរបាលរដ្ឋបាល តាពូងស្រាវជ្រាវឃាត់ ខ្លួនជនសង្ស័យ ចំនួន០២នាក់ផងដែរ។
សមត្ថកិច្ចបានប្រាប់ អោយដឹងបន្ថែមទៀត ថាជនសង្ស័យទាំង២នាក់ ដែលកម្លាំងជំនាញឃាត់ ខ្លួនបានទី១ឈ្មោះ លិន លីនជី ភេទប្រុសអាយុ២៣ឆ្នាំរ ស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង និងទី២ឈ្មោះ ចន សុភេន ភេទប្រុសអាយុ៣៤ឆ្នាំរស់នៅ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចបន្តរទៀត ថាយោងតាម ចម្លើយជនសង្ស័យ នៅចំពោះមុខការសាកសួរ ស្រាវជ្រាវរបស់សមត្ថកិច្ច នគរបាល ជនដៃដល់ទាំងពីនាក់ បានឆ្លើយសារភាពថា ពួគេមានបក្សពួក មួយចំនួនទៀត បានធ្វើសកម្ម ភាព( ស្ទាក់កាប់)ទៅលើជន រងគ្រោះឈ្មោះ រ៉ង រក្សា ភេទប្រុស អាយុ ២១ឆ្នាំកាលពី ថ្ងៃទី០៥ខែ សីហាឆ្នាំ២០១ ៩ នៅចំណុចទីតាំង ខាងលើប្រាកដមែន ហើយមូលហេតុដែល ពួកខ្លួន (ស្ទាក់កាប់) ទៅលើជនរងគ្រោះ ដោយសារតែជន រងគ្រោះជំពាក់ប្រាក់ ពួកខ្លួនមិនព្រមសង។
បច្ចុប្បន្ន ជនសង័្សយទាំងពីរ នាក់ត្រូវបានកម្លាំង នគរបាលស្រុកថ្មគោល រៀបចំសំណុំរឿង បញ្ជូនមកការិយាល័យ ជំនាញនៃស្នងការ រដ្ឋាននគរបាល ខេត្តបាត់ដំបង ដើម្បីចាត់ការ បន្តតាមផ្លូវច្បាប់ រីឯបក្សពួកផ្សេងទៀត សមត្ថកិច្ចនគរ បាលបន្តធ្វើការស្រាវ ជ្រាវតាមនីតិវិធី៕ដោយប្រម៉ាញ់ជាយដែន ហៅ៩៥