(ខេត្តបាត់ដំបង)៖ ករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើត ឡើងរវាងម៉ូតូនិម៉ូតូ បណ្តាលអោយមន្ត្រី យោធាមួយរូប បានស្លាប់នៅនិងកន្លែងហេតុការណ៍ ដ៏រន្ធុតនេះកើតឡើង កាលពីព្រលប់ថ្ងៃទី០៧ ខែសីហាឆ្នាំ២០១៩ វេលាម៉ោង១៩និង១០នាទី នៅលើកំណាត់ផ្លូវជាតិ លេខ៥៩ស្ថិតក្នុងភូមិអូរឃុំ ពេជ្រចិន្តាស្រុក ភ្នំព្រឹកខេត្តបាត់ដំបង។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាករណី គ្រោះថ្នាក់ចរាចរណ៍ បង្ករឡើងដោយម៉ូតូ ម៉ាកអឹមអេសអិច ព៌ណក្រហមគ្មាន ស្លាកលេខបើកបត់ ឡើងផ្លូវជាតិលេខ៥៩ មិនបានប្រយ័ត្នបើក បរដោយឈ្មោះជួន ចន្នី ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិ.ឃុំ កន្លែងកើតហេតុ ខាងលើបានរងរបួសធ្ងន់ និងអ្នករួមដំណើរ ជាមួយឈ្មោះ សា រ៉ា ភេទស្រី អាយុ២៣ ឆ្នាំ រស់នៅភូមិ.ឃុំ ជាមួយគ្នាបាន រងរបួសធ្ងន់។
ចំណែកភាគីម៉ូតូ ម្ខាងទៀតម៉ាសង់សារីចាស់ ព៌ណខ្មៅគ្មានស្លាក់បើក បរដោយឈ្មោះទូច គ្រត ភេទ ប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានមុខរបរជា យោធាបណ្តាលឲ្យ ស្លាប់នៅនិងកន្លែង។
សមត្ថកិច្ចបានអោយ ដឹងទៀតថាភាគីខាង ម៉ូតូអឹមអេសអិចបើបរ ឡើងផ្លូវជាតិលេខ ៥៩ខ្វះការប្រុងប្រយ័ត្ន ចំណែកភាគីខាង ម៉ូតូសង់សារីចាស់ បើកបរក្នុងទិសដៅ ពីត្បូងទៅជើងត្រង់ ដោយគ្មានភ្លើងបំភ្លឺ ផ្លូវមកដល់ចំណុច កើតហេតុបានបុក ចំហៀងខាងឆ្វេងម៉ូតូ អឹមអេសអិចតែ ម្តងទៅ។
ក្រោយពីសមត្ថកិច្ចចុះ ត្រួតពិនិត្យនិងវាស់វែង កន្លែងកើតហេតុរួច បានយកម៉ូតូមក រក្សាទុកនៅអធិការ ដ្ឋាននគរបាល ស្រុកភ្នំព្រឹក រងចាំការដោះស្រាយ តាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះ សមត្ថកិច្ចបានបញ្ជូនទៅ កាន់មន្ទីពេទ្យបង្អែក ស្រុកសំពៅលូន សាកសពជនរងគ្រោះត្រូវ បានសមត្ថកិច្ចប្រគល់ជូនគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ។
សូមបញ្ជាក់ផង ដែលថាមន្ត្រីយោធា រូបនេះទើបនិង ត្រឡប់មកពីជួយសង្គ្រោះ អ្នកគៀបជាប់ក្នុងភ្នំបារាំងធ្លាក់ មកដល់ចំណុចកើតហេតុ បែជាត្រូងរងគ្រោះ ស្លាប់ខ្លួនឯងទៅវិញ ៕ដោយប្រម៉ាញ់ជាយដែន ហៅ៩៥