ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពប្រឡាយបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីជំរុញការស្ថាបនាជញ្ជាំងបេតុងសងខាងប្រឡាយ និងធ្វើការស្ដារភក់ សំរាម ចេញពីប្រឡាយដើម្បីឱ្យទឹកហូរបានលឿនទៅស្ថានីយបូមទឹកបឹងត្របែក និងបញ្ចៀសការជន់លិចក្នុងតំបន់នោះនារដូវវស្សានេះ។
បន្ទាប់ពីការចុះពិនិត្យប្រឡាយបឹងត្របែករួច លោកអភិបាលរាជធានី ក៏បានបន្តដំណើរទៅពិនិត្យស្ថានីយបូមទឹកបឹងទំពុន ដែលកំពុងតែស្ថាបនាជិតរួចរាល់ និងការដាក់បន្ថែមម៉ាស៊ីនមូបទឹកចំនួន២គ្រឿងបន្ថែមទៀត៕