លោកជំទាវ ម៉ៅ ម៉ាល័យ ចូលរួមបើកការដ្ឋាន ស្ថាបនាផ្លូវលំជាង១០គីឡូម៉ែត្រ និងយុទ្ធនាការកាប់ ឆ្ការសម្អាតព្រៃជុំវិញ បារាយណ៍ប្រាសាទ មេបុណ្យ

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ លោកជំទាវាម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគម នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បន្ទាយមានជ័យ លោកអ៊ុំរាត្រី អពិបាលខេត្ត បន្ទាយមានជ័ លោកហេងសុភក្តិ មេឃុំបន្ទាយឆ្មា ក្រុមការងារពាក់ព័ន្ធ និងប្រជាពលរដ្ឋ ជាច្រើនរយនាក់បាន ចូលរួមក្នុងការបើកការដ្ឋាន ស្ថាបនាផ្លូវលំមួយ ខ្សែដែលមាន ប្រវែង១,០២០០ម៉ែត្រ និងយុទ្ធនាការកាប់ឆ្ការ សម្អាតព្រៃជុំវិញ បារាយណ៍ប្រាសាទ មេបុណ្យនិងប្រាសាទ កំណប់នៃក្រុម ប្រាសាទបន្ទាយឆ្មារ នៅភូមិបន្ទាយឆ្មារកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្នុងបើកការដ្ឋាន ធ្វើផ្លូវនោះលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានប្រាប់អ្នកយកព៍ត័មាន ឲ្យដឹងថាក្នុងបើកការដ្ឋាន ស្ថាបនាផ្លូវលំមួយខ្សែ ដែលមានប្រវែង១,០២០០ម៉ែត្រ ជុំវិញកសិណនៃ បារាយណ៍ប្រាសាទ មេបុណ្យនិងចូល រួមកាប់ឆ្ការព្រៃ និងត្រៀមស្ថាបនា ស្ពានឈើប្រវែង៨០០ម៉ែត្រ កាត់បារាយណ៍ចូល ទៅក្នុងកោះប្រាសាទមេបុណ្យ នៅភូមិបន្ទាយឆ្មារ កើតឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមាន ជ័យ នៅពេលខាងមុខនេះ ដើម្បីសំរួលការ ធ្វើដំណើរទៅមក របស់ប្រជាពលរដ្ឋ។

លោក ហេង សុភក្តិ មេឃុំបន្ទាយឆ្មារ ឲ្យដឹងថាកន្លងមក​និងបច្ចុប្បន្នឃុំ បន្ទាយឆ្មារទទួល បានការជួយស្តារ និងអភិវឌ្ឍន៍ពី រាជរដ្ឋាភិបាលតាមរយ: ក្រសួង ស្ថាប័ន អាជ្ញាធរនានា ពី អង្គការដៃគូអភិវឌ្ឍន៍ និងពីសប្បុរសជន ទាំងឡាយ ដោយឡែក លោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយមូលដ្ឋាន ខេត្តបន្ទាយមានជ័យ និងលោកជំទាវម៉ៅម៉ាល័យ ក៏បានជួយកសាង ឧបដ្ឋានសាលា នៅវត្តបន្ទាយឆ្មារ សង់បង្គោលភ្លើងសូឡា ប្រើពន្លឺព្រះអាទិត្យ ក្នុងបរិវេណប្រាសាទបន្ទាយ ឆ្មារសាងសង់ លូកាត់ថ្នល់នៅ ភូមិគោកសំរោង បានសម្អាតទី ធ្លាប្រាសាទតាណែម ប្រាសាទ យាយជូ ប្រាសាទតាព្រហ្ម ជួសជុលជញ្ជាំងខាង លិចប្រាសាទបន្ទាយឆ្មារ ជាប់រូបចម្លាក់ អវតារលោកិស្វរ: ព្រហស្ថ៣២ ធ្វើផ្លូវចូលពេញ ប្រាសាទធំ ធ្វើផ្លូវចូលប្រាសាទ តាណែមជាដើម។

ពិសេសលោកជំទាវ ម៉ៅ ម៉ាល័យ នាំគ្រូពេទ្យមក ពិនិត្យព្យាបាលជម្ងឺ ជូនពលរដ្ឋ សង់ខ្លោងទ្វារវត្តធ្លក លើកផ្លូវថ្មីនិង ជួសជុលផ្លូវក្រាលគ្រួស នៅភូមិបន្ទាយឆ្មារលិច សាងសង់អគារសិក្សា នៅភូមិគោក សំរោងនិងសង់ផ្លូវលំ សាងសង់អគារសិក្សា សាងសង់ផ្លូវ ជីកស្រះនៅ ជ្រៃរយោង ភូមិក្បាលក្របី ជួសជុលផ្លូវក្រាល គ្រួសនៅភូមិបន្ទាយឆ្មារ លិចនិងឧបត្ថម្ភសាលារៀន ជួសជុលរានហាល ខាងកើត រោងទងខាងលិច និងស្ពានឈើខាង ក្នុងសម្រាប់ភ្ញៀវដើរ នៃប្រាសាទបន្ទាយឆ្មារ លើកផ្លូវថ្មីនៅអាង ជើងគ្រុះជាដើម។

ក្នុងនោះលោក នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើការឧបត្ថម្ភ ស័ង្កសីសម្រាប់ប្រក់ផ្ទះ ក្នុងឃុំ ជួសជុលផ្លូ វក្រាលគ្រួស ស្តារស្រះទឹក និងប្រគេន សុីម៉ង់ត៍ដល់វត្តនៅ ភូមិព្រៃសង្ហារ ឧបត្ថម្ភវិទ្យុ ទាក់ទងដល់ប្រជា ការពារនិងយុវជនឃុំ លើកផ្លូវថ្មី ដាក់លូនៅភូមិ គោកសំរោងលិច ឧបត្ថម្ភខោអាវ ប្រជាការពារនិងស្បែក ជើងកវែង ឧបត្ថម្ភសុីម៉ងត៍ ដល់វត្តក្បាលទន្សោង ក្រាលថ្មមិចខាង ជើងនិងខាងលិច ប្រាសាទនិង ក្នុងបរិវេណប្រាសាទ បន្ទាយឆ្មារ រៀបចំបង្កើតសហគមន៍ ឱឡឹកនៅរមណីយដ្ឋាន បៃតងអាងជើង គ្រុះដោយផ្តល់កម្ចីឥត ផ្កាប្រាក់និងបន្តជួយ ឧបត្ថម្ភការជួសជុល ប្រាសាទបន្ទាយឆ្មារ ត្រង់ចំនុចរូបចម្លាក់រាហ៊ូ។

ចំណែកលោកអ៊ុំ រាត្រីបានបន្ថែមថា ចំពោះមុខនេះ លោកឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យបានឧបត្ថម្ភ សម្រាប់ការកាប់ឆ្ការ សម្អាតព្រៃនិងស្ថាប នាផ្លូវលំថ្មីនៅជុំវិញ កសិណនៃបារាយណ៍ និងប្រាសាទមេបុណ្យ និងប្រាសាទកំណប់ ប្រវែង១០២.០០០ គីឡូម៉ែត្រ ក៏ដូចជាត្រៀម កសាងស្ពានឈើប្រវែង ៨០០ម៉ែត្រចូលកោះនៃប្រាសាទ មេបុណ្យទៀតផង។

លោកបានបន្តថា សកម្មភាពអនុវត្តនោះ  មានលោកប្រាក់ សារ៉ាក់ និងក្រុមការងារពាក់ព័ន្ធ ព្រមទាំងគ្រឿង ចក្រចក្រជាច្រើន ក្រុមបានចូលរួមក្នុង នាមរដ្ឋបាលខេត្ត ក៏ដូចមន្ត្រី និងប្រជាពលរដ្ឋ លោកអ៊ុំរាត្រី បានថ្លែងអំណរគុណ និងសូមវត្តសក្តិសិទ្ធិ គុណព្រះរតនាត្រ័យប្រសិទ្ធ ពរជូយដល់លោក ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ម៉ៅ ម៉ាល័យ ហើយសំណូមពរបន្ត ជួយអភិវឌ្ឍន៍និងដោះ ស្រាយទុក្ខលំបាក ក៏ដូចសំណូមពរ ប្រជាពលរដ្ឋនៅតាម មូលដ្ឋានបន្តទៀត ។

ក្នុងសកម្មភាពចុះ ផ្ទាល់នោះដែរ លោកជំទាវនិង សហការីបានទៅ ទស្សនានៅបារាយណ៍ និងចូលកាត់ព្រៃ ដើម្បីទស្សនាប្រាសាទ មេបុណ្យនៅទីទួលឬកោះ  ហើយបានដាក់គម្រោង ឲ្យកាប់ឆ្ការសម្អាតព្រៃក្នុង ប្រាសាទនេះបន្តទៀត ដើម្បីងាយស្រួលដល់ អ្នកស្រុកភូមិ ក៏ដូចភ្ញៀវទេសចរណ៍ ជាតិនិងបរទេសទៅ ទស្សនាកំសាន្តនិងសិក្សា ស្វែងយល់ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *