ជនសង្ស័យម្នាក់ ជិះម៉ូតូពីថ្មពួកមកលួច ឡាននៅឃុំទ្រាស ស្រុកស្វាយចេក ត្រូវសមត្ថកិច្ចឃាត់ ខ្លួនបញ្ជូនទៅតុលាការ ហើយ

(ខេត្តបន្ទាយមានជ័យ)៖ លោកវរសេនីយ៍ សៅ សារឿន អធិការនគរបាល ស្រុកថ្មពួកបានប្រាប់ អ្នកយកព័ត៍មានឲ្យដឹង ថាកាលពីចន្លោះ ម៉ោង១២យប់ ដល់ម៉ោង៣ រំលងអាធ្រាត្រ ថ្ងៃទីថ្ងៃទី២០ខែ មិថុនាឆ្នាំ២០១៩ នេះមានយុវជនម្នាក់បាន ជិះម៉ូតូពីថ្មពួកមកលួចឡា ននៅឃុំទ្រាស ស្រុកស្វាយចេក ទីបំផុតត្រូវ បានកំលាំងនគរបាល ជំនាញនៃស្នងការដ្ឋាន បានតាមស្រាវជ្រាវ ឃាត់ខ្លួនបានហើយ បានកសាងសំណុំ រឿងបញ្ជូនទៅ តុលាការហើយ។លោកវរសេនីយ៍សៅ សារឿន បានបញ្ជាក់ ឲ្យដឹងទៀតថានៅថ្ងៃ កើតហេតុនោះមាន ជនមិនស្គាល់មុខបានជិះ ម៉ូតូមួយគ្រឿងចូល មកលួចរថយន្តមួយ គ្រឿងម៉ាកតូយ៉ូតា កាម៉េរីឆ្លាមសេរី ឆ្នាំ១៩៩៩ ពណ៍កណ្តុះប្រមេះ ពាក់ផ្លាកលេខភ្នំពេញ ២D.៨៧៣១ មានទុកសោរនៅ ក្នុងឡានស្រាប់ ត្រង់ចំណុចស្តង់ ដំឡូង ខាងជើងភូមិទ្រាស របស់ឈ្មោះ ពៅ វឿន អាយុ៣៦ឆ្នាំ ប្រពន្ធឈ្មោះ ប៉ុល សុភី អាយុ៣០ឆ្នាំ រស់នៅភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោយពីលួចរថយន្ត បានហើយចោរនោះ បានចុះទុកម៉ូតូ របស់ខ្លួនដែលបានជិះ មកលួច ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៥ ពណ៍ខ្មៅ ពាក់ស្លាក លេខបន្ទាយមានជ័យ ១M.២៥២៩ ទុកកូនសោរចាក់មាន ភ្លើងប៉ុងម៉រស្រាប់ ដូចឡានដែរ ជាថ្នូរវិញ ។

លោកវរសេនីយ៍សៅ សារឿន បានបញ្ជាក់ឲ្យ​ ដឹងទៀតថាដោយទទួល បានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យលោក បានដឹកនាំកម្លាំងនគរ បាលចុះបង្ក្រាបនឹ ងចាប់ជនសង្ស័យ១នាក់ មានឈ្មោះ ឈន សូរិយ៉ា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅ ភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយពីបានឃាត់ ខ្លួនហើយសមត្ថកិច្ច បានស្រាវជ្រាវឈាន ដល់ចាប់នៅផ្ទះ បានម្នាក់ទៀតមាន ឈ្មោះឈនឈឺន ភេទស្រីអាយុ៤៦ឆ្នាំ ត្រូវជាបងស្រី បង្កើត របស់ជនសង្ស័យ រស់នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមាជ័យ។

លោកបានបន្តទៀតថា ជនសង្ស័យបាន លួចរថយន្ត១គ្រឿង នោះយកទៅផ្លុង ចោល នៅចំណុចផ្លូវបំបែក វិស្វកម្មចុះពីផ្លូវជាតិលេខ ២៥៨ ដេឆ្ពោះទៅផ្លូវតែហាំង ចំងាយប្រហែល៥គីឡូម៉ែត។

ជនសង្ស័យក្រោយ ពីបញ្ជូនទៅការិយាល័យ ជំនាញនៃស្នងការដ្ឋាន នគរបាលខេត្ត ក៏បន្តកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បី ចាត់ការតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *