នៅព្រឹកថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ មានរៀបចំពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ”ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ខាន់ សុខា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ សុខ សំណាងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោក អនុប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោក ឧត្តមសេនីយ៍ វរសេនីយ៍ ជាប្រតិភូអមដំណើរលោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្ត លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ជាស្នងការរងលោកនាយ នាយរងការិយាល័យជំនាញទាំង៣២ លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោគលេខ៦០៣ លោកអធិការ អធិការរង លោកនាយប៉ុស្តិ៍ច្រកទ្វារទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍ការពារព្រំដែនគោកទាំង១១ប៉ុស្តិ៍ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំង១០០ប៉ុស្តិ៍សរុបទាំងអស់មានចំនួន៤០៥ នាក់ស្រីចំនួន៧នាក់។
ក្នុងនោះប្រកាសតែងតាំងមុខតំណែងជាស្នងការរង ចំនួន២នាក់ប្រគល់តួនាទីជូនស្នងការរងចំនួន៣នាក់ តែងតាំងជានាយ នាយរងការិយាល័យ អធិការរង ចំនួន២៨នាក់។
មន្ត្រីនគរបាលដែលត្រូវបានបំពាក់ឋានន្តរសក្តិរួមមាន÷ ថ្នាក់វរសេនីយ៍ទោ ចំនួន១១នាក់ ថ្នាក់វរសេនីយ៍ត្រី ចំនួន១០២នាក់ ថ្នាក់ អនុសេនីយ៍ឯកចំនួន៣៨នាក់ ថ្នាក់អនុសេនីយ៍ទោចំនួន២៩នាក់ ថ្នាក់អនុសេនីយ៍ត្រី ចំនួន៨នាក់ ថ្នាក់ព្រិន្ទបាលឯកចំនួន៩នាក់ ថ្នាក់ព្រិន្ទបាលទោ ចំនួន១ម្នាក់ផង ៕