(ខេត្តសៀមរាប)៖ ករណីគ្រោះថ្នាក់ ធម្មជាតិដោយ សាររន្ទះបណ្តាល អោយក្មេងប្រុសស្រី ចំនួន៥នាក់ បានស្លាប់និង របួសខណៈពេលពួកគេ ទាំងនោះចុះទៅ ឃ្វាលសត្វគោនៅនិង វាមួយកន្លែង ហេតុការណ៍នេះ កាលពីរសៀលថ្ងៃ ទី២៨ខែកក្កដាឆ្នាំ ២០១៩វេលាម៉ោង១៥និង ០០នាទីនៅចំណុច វាលពងក្រៀល ស្ថិតក្នុងភូមិគោក ឃុំវ៉ារិន ស្រុកវ៉ារិន ខរត្តសៀមរាប។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាករណី គ្រោះថ្នាក់ធម្មជាតិដោយ សាររន្ទះបាញ់បណ្តាល អោយក្មេងប្រុសស្រី ចំនួន៥នាក់ក្នុងនោះ មាន១នាក់បានស្លាប់ និង៤នាក់បានរងរបួស ស្រាលខណៈពួក គេរត់ជ្រក ក្រោមដើមឈើ និងមានផ្គររន្ទះ ខ្លាំងផងដែរ។
សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតថាជន រងគ្រោះទាំង៥នាក់ទី១ មានឈ្មោះ សឿ បញ្ញា ភេទប្រុសអាយុ១៤ឆ្នាំ បានស្លាប់ ទី២ឈ្មោះ រាជ កឹក ភេទប្រុសអាយុ១៥ឆ្នាំ បានរងរបួស ទី៣ឈ្មោះ រាជ ពន្លឺ ភេទប្រុសអាយុ៩ឆ្នាំ បានរងរបួសទី៤ ឈ្មោះ ថុន ធាវ ភេទប្រុសអាយុ១២ឆ្នាំ បានរងរបួសនិង ទី៥ឈ្មោះ លាវ សាល ភេទប្រុសអាយុ១២ឆ្នាំ បានរងរបួសអ្នកទាំង ៥នាក់នេះរស់នៅក្នុង ភូមិឃុំកើតហេតុខាងលើ។
ក្រោយពីកើត ហេតុកម្លាំងនគរបាល ជំនាញនៃអធិការ រដ្ឋាននគបាលស្រុកវ៉ារិន ដឹកនាំផ្ទាលដោយ លោកវររសេនីយ៍ទោ ហុង ប៉ូហេង អធិការស្រុកវ៉ារិន បានចុះពិនិត្យកន្លែង កើតហេតុហើយ កម្លាំងជំនាញ បានបញ្ជាក់ថាជន រងគ្រោះទាំង៥នាក់ ពិតជារងគ្រោះដោយ សារករណីគ្រោះថ្នាក់ ធម្មជាតិនិង បណ្តាលមកពីរន្ទៈ បាញ់ពិតប្រាកដមែន។
លោកវរៈសេនីយ៍ទោ ហុង ប៉ូហេង អធិការស្រុកវ៉ារិន បានផ្តាំផ្ញើរដល់បងប្អូន ប្រជាពលទាំងអស់ ក្នុងមូលដ្ឋានថា បើសិនជាបងប្អូនជួប ហេតុការណ៍ករណី មានមេឃខ្មៅលាយឡំ និងផ្គរលាន់ព្រមទាំង ខ្យល់កន្ត្រាក់សូមអោយ បងប្អូនទាំងអស់ត្រូវទៅ រកទីកន្លែងទីមានសុវត្ថភាព ការពារកុំអោយមានការប៉ះពាល់ដល់អាយុជីវិត៕ ដោយអ្នកប្រម៉ាញ់ ជាយជែន ហៅ៩៥