(ខេត្តកំពត)៖ អ្នកដំណើរព្រមទាំង ពលរដ្ឋដែលមានលំ នៅដ្ឋានអមសងខាង ផ្លូវជាតិលេខ៣៣ ចាប់ពីភូមិសាស្ត្រ ផ្សារជុំគ្រៀល រហូត ដល់ភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត កំពុងនាំគ្នារិះ គន់ដល់ក្រុមហ៊ុន ដែលម៉ៅការ ជួសជុលផ្លូវ ឈូសឆាយមិន ជួយស្រោចទឹក ដែល នាំបង្កឱ្យផ្លូវមានសភាព ហុយទ្រលោមគ្រប់ ពេលវេលា។
អ្នកដំណើរទាំងឡាយ បានបញ្ចេញមតិ ស្រដៀងគ្នាថា ក្រុមហ៊ុនដែលទទួល ម៉ៅការជួសជុលដងផ្លូវ ជាតិលេខ៣៣ ចាប់ពីផ្លូវតាអេង រហូតដល់ភូមិសាស្ត្រឃុំ ត្រពាំងសង្កែ ស្រុកទឹកឈូដែល មានចម្ងាយប្រមាណ ប្រាំបីគីឡូម៉ែត្រ ហាក់ គ្មានគិតគូរពីផលប៉ះ ពាល់ដល់សុខភាព របស់អ្នកដំណើរបន្តិច សោះឡើយ កុំថា ឡើយស្រោចទឹកសូម្បី ជួសជុលក៏មានភាពយឺតយ៉ាវ ដោយគ្រាន់តែឈូសឆាយ ផ្លូវរួចទុកចោលយូររាប់ខែ តែពុំដែលឃើញក្រុមហ៊ុនស្រោច ទឹកនៅលើផ្លូវឡើយ បណ្តាល ឱ្យដងផ្លូវខាងលើមាន សភាពហុយដូច ព្រិលធ្លាក់គ្រប់ពេល ខណៈមានរថយន្តធំៗបើកបរ ឆ្លងកាត់ម្តងៗ។
ពលរដ្ឋខាងលើ បានរៀបរាប់ទៀតថា ក្រុមហ៊ុនដែលទទួល រ៉ាប់រងម៉ៅការជួសជុល ផ្លូវចំណុចនេះ ស្រោចទឹកតែនៅកន្លែង ឈូសឆាយក្នុងទី ប្រជុំជនតែប៉ុណ្ណោះ ចំពោះនៅតាមដងផ្លូវជា ច្រើនគីឡូម៉ែត្រទៀត គឺប្រហែលដេកចាំទឹក ភ្លៀងធ្លាក់មកបន្សើមហើយ។
បើតាមការឱ្យ ដឹងពីមន្ត្រីម្នាក់បាន និយាយថា កន្លងមក លោកអភិបាល ខេត្តកំពត តែងដាស់តឿន ដល់មន្ត្រីជំនាញ ពិសេសក្រុមហ៊ុនជួស ជុលផ្លូវត្រូវតែជំរុញការងារ ឱ្យបានលឿន ឆាប់រហ័ស ហើយការងារ ស្ថាបនា ឬជួសជុលត្រូវតែអនុវត្ត ទៅតាមបទដ្ឋានបច្ចេកទេស និងស្តង់ដា មិនត្រូវធ្វើឱ្យ រួចពីដៃនោះទេ។
ប៉ុន្តែបើយើងក្រលេកមើល ការជួសជុលផ្លូវរបស់ ក្រុមហ៊ុននេះវិញ ប្រហែលជារង់ ចាំភ្លៀងធ្លាក់មក បន្សើមដីហើយ ទើបជួសជុលផ្លូវ មិនស្រោចទឹកបែបនេះ។
អ្នកដំណើរគ្រប់ ស្រទាប់សំណូមពរ និងសូមអង្វរដល់ លោកម្ចាស់ក្រុមហ៊ុនដែល កំពុងជួសជុល ផ្លូវជាតិលេខ៣៣ ចាប់ពីផ្លូវបំបែកតាអេង រហូតដល់ភូមិសាស្ត្រ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ សូមមេត្តាជួយស្រោច ទឹកនៅតាមដងផ្លូវដែល ក្រុមហ៊ុនឈូសឆាយចោល យូរថ្ងៃនេះផង ព្រោះមើល ឃើញស្រាប់ហើយ ពេលរថយន្តតូច ធំប្រដេញគ្នាច្បាស់ជា មើលផ្លូវមិនឃើញឡើយ ស្រួលមិនស្រួលអាច បង្កជាករណីគ្រោះថ្នាក់ ចរាចរណ៍ផងដែរ៕ សេង ណារិទ្ធ