(ប្រទេសថៃ) ៖ ពលករខ្មែរម្នាក់ ដែលបម្រើការងារ នៅក្នុងប្រទេសថៃ និងជាកម្មករក្នុងស្ថានីយ៍ ហ្គាសមួយកន្លែង ត្រូវបានឃាតករបាញ់ ប្រហារទាំងកណ្តាល អាធ្រាត្រខណៈពេលដែល កម្មករខ្មែររូបនោះ កំពុងដេកលក់ មួយភាំងនៅនឹងតុ ក្នុងស្ថានីយ៍នោះ។
ហេតុការណ៍ នៃករណីឃាតកម្ម ប្លន់សម្លាប់នេះ បានកើតឡើងកាល ពីពេលទៀបភ្លឺ នាថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៩ ត្រង់ចំណុចស្ថានីយ៍ ហ្គាស LPG មួយកន្លែង ក្នុងភូមិ ៨ ឃុំ ណុកអក ស្រុក ប៉ាក់ថុងឆៃ ខេត្ត នគររាជសីមា ប្រទេសថៃ លើកំណាត់ផ្លូវជាតិលេខ ៣០៤ ថ្នល់បំបែក ខេត្តនគរ រាជសីមា និងស្រុកកាប៊ីនបុរី ក្នុងខេត្តប្រាជិមបុរី ) ។
នៅនិងកន្លែងកើតហេតុ គេង្គេតឃើញថា កម្មករក្នុងស្ថានីយ៍ ម្នាក់ឈ្មោះ ម៉ូរ៉ូត ភេទប្រុសអាយុ ៣០ ឆ្នាំ ជាពលករខ្មែរ ត្រូវបានឃាតករ បាញ់ចំក្បាល១គ្រាប់ ដែលអាវុធនេះគេនៅ មិនទាន់ដឹងថា ជាអាវុធប្រភេទអ្វីនោះទេ ដែលធ្វើអោយជនរង គ្រោះដេកដួលស្លាប់ នៅក្នុងថ្លុកឈាម ។
ក្រោយពីសមត្ថកិច្ចថៃ ចុះត្រួតពិនិត្យទៅលើកាមេរ៉ា សុវត្ថិភាព រួចមកទើបដឹងថា ខណៈដែលជនរងគ្រោះកំពុង អង្គុយដេកក្រាបនៅលើតុ ក្នុងស្ថានីយ៍នោះ ត្រូវខ្មាន់កាំភ្លើង បានដឹកម៉ូតូមកចតនៅពី ក្រោយប្រមាណ ២ ម៉ែត្រពីជនរងគ្រោះ រួចជនសង្ស័យ បានដកកាំភ្លើងបាញ់ ចំក្បាលពីក្រោយតែម្តង ព្រមទាំង បានឆក់យកកាបូបលុយ រួចឡើងម៉ូតូជិះចេញទៅបាត់ ។
យោងតាមរូបភាព នៃសកម្មភាពខាងលើ នៅរសៀលថ្ងៃដដែល សមត្ថកិច្ចថៃបានចាប់ ខ្លួនមុខសញ្ញានិង យកមកសាកសួរ ទើបដឹងថា ជនសង្ស័យរូបនេះ គឺជាកូនប្រុសរបស់ តម្រួតថៃថែមទៀតផងដែរ ដោយជនសង្ស័យ រូបនេះមានឈ្មោះ សារ៉ូត វីផាត់សារី ហៅ បយ ភេទប្រុស អាយុ ២៣ ឆ្នាំ ព្រមទាំងបានដកហូត កូនកាំបិតដងឈើ១ លុយចំនួន ៣ ១៨១ បាត និង ម៉ូតូធ្វើសកម្មភាព ១ គ្រឿង ។
នៅចំពោះមុខសមត្ថកិច្ចថៃ ជនសង្ស័យដែលជាខ្មាន់កាំភ្លើង បានសារភាពថាកន្លង មកខ្លួនគឺជាអ្នក ញៀននឹងល្បែងភ្នាល់បាល់ ដោយពេលខ្លះខ្លួនក៏ បានទៅសុំលុយប្រពន្ធ តែត្រូវប្រពន្ធស្តីអោយ ព្រមទាំងបានពោលពាក្យថា « បើចង់បានលុយ ទៅប្លន់គេទៅ » ។
ជនសង្ស័យរូប នេះបានបន្តថា នៅល្ងាចមុនពេលកើតហេតុ ខ្លួនក៏បានទៅលេង ល្បែងភ្នាល់បាល់ជាធម្មតា ហើយក៏បានចាញ់អស់ និងជំពាក់គេប្រមាណចំនួន ៤ ០០០ បាតថែមទៀត បន្ទាប់មកម្ចាស់លុយក៏បានទូរស័ព្ទ មកទារលុយញឹកពេក ដែលជាការរំខានបំផុត ទើបខ្លួនក៏បានចូលទៅ ក្នុងបន្ទប់លោកប៉ារបស់ខ្លួន ដែលគាត់មានតួនាទីជាតម្រួត ព្រមទាំងបានលួចយកកាំភ្លើងខ្លី ដែលគាត់ទុក ចោលនៅលើក្បាលគ្រែ រួចក៏ជិះម៉ូតូចេញទៅក្រៅ ទាំងរំលងអាធ្រាត្រ ដើម្បីរកធ្វើសកម្មភាព ។
នៅពេលជិះទៅដល់ ស្ថានីយ៍ហ្គាសខាងលើ ក៏បានឃើញកម្មករ ស្ថានីយ៍នៅម្នាក់ឯង ទើបរូមគេបាន ពន្លត់ម៉ាសុីនម៉ូតូពីចម្ងាយ រួចដើរដឹកទៅដល់ ពីក្រោយខ្នង ខណៈដែលកម្មកររូបនោះ កំពុងដេកលក់ ក្នុងឪកាសល្អ ខ្លួនក៏បានដកកាំភ្លើង បាញ់តំរង់ក្បាលពីក្រោយ រួចចុះទៅឆក់យកកាបូបលុយ ហើយបានជិះម៉ូតូ គេចចេញទៅទាំងយប់ ដោយក្នុងកាបូប មានលុយចំនួន ៣ ០០០ បាត ខ្លួនក៏បានយកទៅ សងបំណុលគេទាំងយប់ លុះស្អែកឡើងក៏ត្រូវ ប៉ូលិសចាប់ខ្លួនតែម្តង ។
ក្រោយការចាប់ខ្លួន សមត្ថកិច្ចថៃបាន អះអាងថា នឹងធ្វើការកោះហៅ ឪពុកមកសាកសួរបន្ត ទៀត ទោះបីជា ឪពុកដែលជាតម្រួត មិនមានការពាក់ព័ន្ធ និងមិនបានដឹងរឿងនេះក៏ដោយ ក៏ប៉ុន្តែកាំភ្លើងខ្លីដែលជន សង្ស័យបានយកមក ធ្វើសកម្មភាពគឺជា កាំភ្លើងរបស់ ឪពុក ដោយឡែកឃាតករ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសាលាដំបូងហើយ ដើម្បីចាត់វិធាន ការតាមច្បាប់ រីឯសពពលករខ្មែរ ក៏កំពុងស្រាវជ្រាវ រកក្រុមគ្រួសារដើម្បី បញ្ជូនត្រឡប់មកស្រុក កំណើតវិញដែរ ៕ ដោយប្រម៉ាញ់ ជាយដែន ហៅ៩៥