(ខេត្តកំពត)៖ ថ្លែងក្នុងពិធី សំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជន កម្ពុជា ចំនួន ប្រមាណជាង១០០នាក់ នៅក្នុងស្រុកឈូក ខេត្តកំពត កាលពីព្រឹកថ្ងៃ ទី២៧ខែកក្កដា ឆ្នាំ២០១៩ លោក ជាវ តាយ សមាជីក គណៈកម្មាធិការ កណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធាន គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពតបាន ក្រើនរំលឹក ណែនាំដល់មន្ត្រី គណបក្សគ្រប់ជាន់ ថ្នាក់ជុំវិញការងារ គណបក្សក៏ដូចជា ការងាររដ្ឋបាល ឲ្យត្រូវតែបន្តខិត ខំអនុវត្តនូវគោលការណ៍ របស់គណបក្សនិង សាមគ្គីផ្ទៃក្នុងជាធ្លុង មួយក្នុងគណបក្ស និងរាជរដ្ឋាភិបាលតែ មួយក្រោមការដឹកនាំ ប្រកបដោយគតិ បណ្ឌិតរបស់សម្ដេចតេ ជោហ៊ុន សែន ប្រធានគណបក្សនិង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
លោក ជាវ តាយ ប្រធានគណបក្ស ខេត្តបានបន្តផ្ដាំផ្ញើ ដល់សមាជិក សមាជិកា គណបក្សទាំង អស់ក្នុងស្រុកឈូក ត្រូវយកចិត្តទុកដាក់ លើការងារសំខាន់ៗ មួយចំនួនគឺ៖ ត្រូវខិតខំពង្រឹង សមាជិកបក្ស ដោយណែ នាំអោយធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ បន្តចុះជាប់ដល់ មូលដ្ឋានដើម្បីជួបជា មួយប្រជាពលរដ្ឋ សាកសួរសុខទុក្ខ ស្ដាប់សំណូមពរ និងខិតខំរកដំណោះស្រាយជូនពួកគាត់ ឲ្យបានទាន់ពេល វេលា។
ត្រូវបន្តចូល រួមថែរក្សា និងការពារនូវសមិទ្ធផល ដែលមាននាពេលបច្ចុប្បន្ន និងរក្សានូវសុខ សន្តិភាពឲ្យ បានគង់វង្ស ដើម្បីជាឱកាសសម្រាប់ ការអភិវឌ្ឍប្រទេសជាតិ ឲ្យបានកាន់តែរីក ចម្រើនជឿនលឿន បន្តទៀត។
ត្រូវបន្តការដឹកនាំការងារ គណបក្សឲ្យបានកាន់ កាន់តែល្អប្រសើរក្នុង នោះជំរុញសាមគ្គីភាព និងឯកភាពផ្ទៃក្នុង គណបក្ស ខិតខំ ចលនាសប្បុរសជន ជិតឆ្ងាយដើម្បីជាលទ្ធភាព អនុវត្តសកម្មភាពនិង អភិវឌ្ឍន៍នៅ តាមមូលដ្ឋាន ត្រូវបន្តខិតខំ ផ្សព្វផ្សាយ គោល នយោបាយ របស់គណបក្ស ឲ្យដល់ប្រជាពលរដ្ឋ និងមហាជនជ្រួត ជ្រាបច្បាស់ពីការខិខំ របស់គណបក្សដើម្បី ប្រជាជននិងប្រទេស ជាតិយើង។
ពាក់ព័ន្ធ ការកសាងកម្លាំង និងរៀបចំថ្នាក់ដឹក នាំគណបក្សនៅមូលដ្ឋាន លោកក៏បានណែនាំ ឲ្យបន្តយកចិត្តទុកដាក់ ជំរុញនូវតម្លាភាព ពិសេសចំពោះ មន្ត្រីសកម្មការងារ ត្រូវតែមានការយកចិត្ត ទុកដាក់គិតគូរជាចាំបាច់ដោយក្នុង នោះគឺការកសាងកម្លាំង បក្សក្នុងស្រទាប់យុវជន ដែលជាអ្នកបន្តវេន។
លោកប្រធានគណ បក្សខេត្តក៏បានសំណូមពរ ឲ្យអង្គពិធីនេះគឺជាវេទិកា មានការចូលរួមមតិយោបល់ លើកឡើងពីមន្ត្រីពាក់ ព័ន្ធនូវបញ្ហាផ្សេងៗក្នុង មូលដ្ឋានជាពិសេសក្នុង នោះបញ្ហាពាក់ព័ន្ធដីធ្លី និងសំណង់ ក៏ត្រូវតែបង្កើនការយក ចិត្តទុកដាក់ជាសំខាន់ ដោយមិនត្រូវទុកអូសបន្លាយ បញ្ហានៅតែបន្ត ដដែលៗទៀតទេ ដោយត្រូវរកដំណោះស្រាយ និងការអនុវត្តកែលំអឲ្យ បានកាន់តែមានប្រសិទ្ធភាព ថែមទៀត។
ជាមួយនោះលោកបាន កោតសរសើរដល់មន្ត្រី ដែលមានការយកចិត្ត ទុកដាក់លើការងារ គណបក្ស ព្រមទាំងការងារអភិវឌ្ឍន៍ និងបម្រើសេវារដ្ឋបាល ជូនប្រជាពលរដ្ឋបានល្អ កន្លងមកស្របតាមក ម្មវិធីនយោបាយគណបក្ស ក៏ដូចជាគោលនយោបាយយុ ទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។
ក្នុងឱកាសនោះ ដែរលោក ប្រធានគណបក្ស ខេត្តក៏បានជូនថវិកាដល់ សមាជិកគណបក្ស ចូលរួមទាំង ជាង១០០នាក់ក្នុងម្នាក់ ៥ម៉ឺនរៀលផងដែរ៕ ដោយលោក សេង ណារិទ្ធ