(ខេត្តបាត់ដំបង)៖ ប្រជាពលរដ្្ឋពលរដ្ឋ បានប្រទះឃើញសាកសព បុរសម្នាក់ចាក់សាំងដុតខ្លួន បង្ករអោយមានការ ភ្ញាក់ផ្អើលទាំងព្រឹក កាលពីថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង០៦និង១៦នាទី នៅចំណុចសាលារៀន ពពាលខែស្ថិតក្នុង ភូមិពពាលខែឃុំ អូរតាគីស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានប្រាប់ អ្នយកព័ត៌មានយើង អោយដឹងថាសពជនរង គ្រោះមានឈ្មោះ គុណ សំរិទ្ធ ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅក្នុងភូមិ ពពាលខែឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយដឹង ទៀថាបើយោងតាម ការរៀបរាប់ពីស្រីម្នាក់ ឈ្មោះ ជុន ចិន្តា អាយុ៦៤ឆ្នាំ ត្រូវជាម្តាយសពជនរង្គ្រោះ បានប្រាប់អោយដឹងថា នៅរសៀលថ្ងៃ២៧ខែកក្កដា ឆ្នាំ២០១៩វេលាម៉ោង ១៤និង០០នាទី ជនរងគ្រោះត្រូវ ជាកូនរបស់ខ្លួន មានសតិមិនគ្រប់ ហើយក៏បានសុំប្រាក់ គាត់ចំនួន២ពាន់រៀល អោយកូនក្មេងទៅទិញ សាំងហើយប្រាប់ថា យកមកអោយខ្លួនដើម្បី យកមកចាក់ដុត សម្លាប់ខ្លួនឯង។
ស្ត្រីជាម្តាយជនរង គ្រោះបានបន្តរទៀត ថាដោយព្រួយបារម្មណ៍ ខ្លាចកូនធ្វើអត្តឃាដ ចាក់សាំងដុតខ្លួន ឯងរូបគាត់ជាម្តាយ ក៏បានលួងលោមកូនអោយចូល ដេកនៅប្រមាណម៉ោង ១៧និង០០នាទី ក្នុងថ្ងៃដ៏ដែល ស្រាប់តែជនរងគ្រោះបានភ្ញាក់ពីដេកនិង បានប្រាប់គាត់ជាម្តាយថា ចាំមើលវានិងចាក់ សាំងដុតខ្លួនអោយ ទល់តែបានរួច ហើយក៏ចេញទៅបាត់ ស្រាប់តែព្រឹកឡើងមាន គេមកប្រាប់គាត់ជាម្តាយថាកូនរបស់គាត់ ត្រូវបានគេប្រទះដុត សម្លាប់ខ្លួននៅក្នុង បរិវេណសាលារៀន ពពាលខែតែម្តងទៅ។
សាកសពត្រូវបាន កម្លាំងនគរបាលជំនាញ នៃអធិការរដ្ឋាននគរបាល ស្រុកថ្មគោលចុះពិនិត្យ និងធ្វើកោសល្យ វិច្ច័យឃើញថា សពជនគ្រោះពិតជា ស្លាប់ដោយសារធ្វើ អត្តឃាតចាក់សាំងដុតសម្លាប់ ខ្លួនពិតប្រាកដមែន ហើយកម្លាំងជំនាញ ក្រោយពីបានពិនិត្យ រួចរាល់ហើយក៏បាន ប្រគល់សពអោយទៅ សាច់ញាតិដើម្បីយក ទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ អ្នប្រម៉ាញ់ ជាយដែន ហៅ៩៥