(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ស សុខា ប្រធានសមាគន៍ ក្រុមគ្រូពេទ្យស័គ្រចិត្ត និងជារដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា លោកស្រី កែ សួនសុភី បានដឹកនាំក្រុម វេជ្ជបណ្ឌិតមក ពីភ្នំពេញចំនួន ៦០នាក់លោក គ្រូពេទ្យ១០០នាក់ វេជ្ជបណ្ឌិត និងគ្រូពេទ្យមកពីមន្ទីរ សុខាភិបាលខេត្ត បន្ទាយមានជ័យចំនួន ៥៧នាក់ និងរថយន្តចល័ត ចំនួន២គ្រឿងរបស់ មន្ទីរពេទ្យខេត្តចុះ ពិនិត្យនិងព្យាបាល ជម្ងឺជូនប្រជាពល រដ្ឋដោយឥតគិត ថ្លៃនៅក្នុងបរិវេន សាលាវិទ្យាល័យ បន្ទាយឆ្មា ស្ថិតក្នុង ភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ពេញមួយថ្ងៃដោយមាន ការចូលរួម លោកជំទាវម៉ៅ ម៉ាល័យ កែគឹមយ៉ាន ប្រធានសមាគមន៍ នារីកម្ពុជាដើម្បីអភិវឌ្ឍ អមដំណើរលោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកលីសារី អភិបាលរងខេត្ត លោកវេជ្ជបណ្ឌិត កែវ សុភ័ត្រត្រា ប្រធានមន្ទីរ សុខាភិបាលខេត្ត បន្ទាយមានជ័យ កងកំលាំងទាំង ៣ស្ថាប័ណ លោកស្រី និងប្រជាពលរដ្ឋ ចូលមកពិនិត្យជម្ងឺ រាប់ពាន់នាក់បើយ ថ្នាំពេទ្យជាអំណោយ របស់លោកសសុខា លោកស្រី កែសួនសុភី។
លោក ស សុខា បានមានប្រសាសន៍ ក្នុងពិធីថាក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តរបស់លោក នោះមកពីក្រុងភ្នំពេញ មានចំនួនវេជ្ជបណ្ឌិ រមានចំនួន៦០នាក់ គ្រូពេទ្យមានចំនួន១០០នាក់ និងចូលរួមមន្ទីរសុខាភិ បាលខេត្តមានចំនួន៥៧ នាក់ចុះមកពិនិត្យនិង ព្យាបាលជម្ងឺជូន ប្រជាពលរដ្ឋដោយ នៅស្រុកថ្មពួកនេះពេញ១ ថ្ងៃដោយឥតគិតថ្លៃហើយ កន្លងមកមានសមាគម ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់លោកបានចុះមក ព្យាបាលជម្ងឺជូនពលរដ្ឋ ទូទៅនៅតាមជនបត់ ដោយមិនប្រកាន់និន្នា ការនយោបាយ សាសនា ប្រកាន់វណ្ណះ ក្នុងបំនងរួមចំណែក បន្ថែមក្នុងការបំប៉ន លើកកម្ពស់សុខុមាលភាព កាត់បន្ថយភាព ក្រីក្រជូនប្រជាពលរដ្ឋ។
លោក ស សុខា បានបញ្ជាក់ទៀតថា ការក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តរបស់លោក មកជួយពិនិត្យ ព្យាបាលជូនប្រជាពល រដ្ឋក្នុងខេត្តជាបន្តបន្ទាប់ ដូច្នេះមិនមែនមានន័យថា សេវាសុខាភិបាល និងគ្រូពេទ្យក្នុងមូល ដ្ឋានខេត្តអសមត្ថភាពនោះទេ តែនេះជាការបំពេញ បន្ថែមនិងការចង់បាន របស់ពលរដ្ឋ។
ក្នុងនោះប្រជាពលរដ្ឋ ទាំងអស់បានមកព្យាបាល ជម្ងឺនោះបានថ្លែងអំណរគុណ យ៉ាងងជ្រាលជ្រៅដល់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់លោកស សុខាដែលបានលះបង់ ទាំងកំលាំងកាយចិត្តនិង បានយកចិត្តទុក ដាក់ចុះមកពិនិត្យព្យាបាល ជម្ងឺជូនប្រជាពលរដ្ឋ នៅតាមជនបទដែលគ្មាន លទ្ធភាពអាចទៅព្យាបានជម្ងឺ នៅតាមក្លីនិចបាន ដែលជួយជាមនុស្សធម៍ ដល់សុខភាពដល់ ប្រជាពលរដ្ឋនៅក្នុង ខេត្តបន្ទាយមានជ័យ យើងនេះ៕