(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថស្រុក មង្គលបូរី ដឹកនាំដោយលោក វរសេវីយ៍ត្រី ងួន ភិរម្យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក បានចុះបង្រ្កាបសិស្សសាលា ប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់និងធ្វើការ ឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ ហើយបាន បញ្ជូនមកទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត នៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុច ដីឡូត៍ផ្សារបូរីជ័យ ស្ថិតនៅភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត ទទួលការងារបទល្មើស គ្រឿងញៀន បានប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថាក្រោយទទួល បានព័ត៌មានពីម្លាំង មូលដ្ឋានកងរាជអាវុធ ហត្ថស្រុកថាមាន អ្នកជក់គ្រឿងញៀន នៅចំណុចកើត ហេតុខាងលើ លោកបានស្នើសុំ គោលការណ៍ពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត ដើម្បីចុះបង្រ្កាបលោក បានដាក់បទបញ្ជា ដល់កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុក ចុះបង្រ្កាបភ្លាមៗ ដល់ទីតាំងតែម្តង រហូតឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់ ទី១ឈ្មោះ ប៉ិល ណាលីន ហៅ វ៉ាន់ ភេទ ប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ប្រឡាយហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ទី២ឈ្មោះ ស៊ុង ប៊ុនលាភ ភេទ ប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិព្រះស្រែ ឃុំតាឡំ ស្រុកមង្គលបូរី និងទី៣ឈ្មោះ រស់ អ៊ូរ៉ាន់ ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្សរស់នៅភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី និងដកហូតវត្ថុតាងរួមមានគ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ៥កូនថង់ ស្មើ ០,៩៥ក្រាម ឧបករណ៍ជក់ គ្រឿងញៀនមួយចំនួនម៉ូតូ ០១គ្រឿងម៉ាក SUZUKI VIVA ពណ៌ខ្មៅ ផលិតឆ្នាំ១៩៩៧ ចឹញ្ចៀន លោហធាតុពណ៌លឿង ចំនួន ២វង់ ទូរស័ព្ទដៃ ចំនួន២គ្រឿងPower Bank ពណ៌ក្រហម ចំនួន១នាឡិកាដៃចំនួន១ ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បាននិយាយបន្ថែមថា ក្រោយធ្វើការសាកសួរ ជនសង្ស័យខាងលើ បានសារភាពថាខ្លួន ពិតជាបានប្រើប្រាស់ សារធាតុញៀន ពិតប្រាកដ ដោយមានបុរស ម្នាក់ឈ្មោះ ពេក មក សំឡុតគម្រាម កំហែងឲ្យជក់ បើមិនជក់គេ នឹងវាយធ្វើបាប ។
យោងលើការធ្វើ តេស្តរកសារធាតុញៀន ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ប្រើប្រាស់ខុសច្បាប់ នូវសារធាតុញៀន កម្លាំងជំនាញបាន កសាងសំណុំរឿង បញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បី ចាត់ការទៅតាមច្បាប់៕