(ភ្នំពេញ)៖ បុរសម្នាក់បើក រថយន្តលឿនជ្រុល ទៅបុករបាំងថ្មពុះ ចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្ត ក្រឡាប់ផ្ងារជើងម្ខាង និងខ្ទាតកូនតូច ចេញពីរថយន្តរង របួសស្រាល។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ដែលមាន ទីតាំងស្ថិតនៅតាម បណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ១៩៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
អ្នកបើកបររថយន្ត បានប្រាប់ឲ្យដឹងថា នៅមុនពេលកើត ហេតុរូបគាត់ និងគ្រួសារទើប មកពីដើរលេង នៅកោះពេជ្រ ដោយធ្វើដំណើរ ត្រលប់ទៅផ្ទះវិញ លុះមកដល់ ចំណុចកើតហេតុ ដោយបើករថយន្ត លឿនគេចមិនទាន់ ក៏ជ្រុលទៅបុក របាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្ត ក្រឡាប់ខ្ទាតកូនចេញ ពីរថយន្តរង របួសស្រាល ចំណែកឯ៤នាក់ទៀត បោកផ្ទប់ ក្នុងរថយន្តរងរបួស ស្រាលផងដែរ។
ក្រោយពេលកើត ហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទី តាំងកើតហេតុ រួចទាក់ទងទៅ សមត្ថកិច្ច ជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង ស្ទូចយករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះ ស្រាយតាមនីតិវិធី៕