(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលប្រជុំ សាលាស្រុកមង្គលបូរី បានរៀបចំពិធី ប្រកាសចូលកាន់មុខ តំណែងជាប្រធាន ក្រុមប្រឹក្សានិងសមាជិក ក្រុមប្រឹក្សាអាណត្តិ ទី៣ដោយ មានអ្នកចូលរួម ពីមន្ត្រីជាន់ខ្ពស់ លោកគោស៊ុំសារឿត អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តបន្ទាយមានជ័យ លោក ស្រីប៉ុកណាឌី អភិបាលរងខេត្ត បន្ទាយមានជ័យ លោកនាយករដ្ឋបាល សាលាខេត្ត ប្រធានមន្ទីរ អង្គភាព តំណាង កងកម្លាំងទាំងបី លោកនាយកទីចាត់ ការចំណុះសាលា ស្រុក សូមបញ្ជាក់ថា នៅក្នុងអាណត្តិ ទី៣នេះ ក្រុមប្រឹក្សាស្រុក មង្គលបូរីមាន ចំនួន២១រូប ហើយលោក ឆឹងណាវុន ត្រូវបានបោះឆ្នោត ជ្រើសរើសរើសជាប្រធាន ក្រុមប្រឹក្សាស្រុកមង្គល បូរីនិងសមាជិក២០រូប ទៀតក្នុងនោះមាន ស្រី៣រូប។
ជាកិច្ចស្វាគមន៍ លោករ័ត្នដាសុីណង់ អភិបាលស្រុកមង្គលបូរី បានឡើងអានរបាយ ការណ៍សង្ខេបនូវលទ្ធផល ការងាររបស់រដ្ឋបាល ស្រុកមង្គលបូរី បានអនុវត្តការងារកន្លង បានដូចជាដោះស្រាយ បញ្ហាប្រឈមនិងការ អភិវឌ្ឃន៍ចំសេចក្តីត្រូវ ការផ្សេងៗរបស់ប្រជា ពលរដ្ឋននៅមូល ដ្ឋានបានទាន់ពេល វេលាហើយរដ្ឋបាល ស្រុកមង្គលបូរីក៏បាន ផ្តល់សេវារដ្ឋបាល និងសេវាសាធារណ: ទាំងឡាយជូនប្រជាពល រដ្ឋបានប្រសើរ ឡើងផងដែរ។
ក្នុងពិធីប្រកាសនោះ លោកស្រីប៉ុណាឌីបាន ជំរុញឲ្យមន្ត្រីក្រុមប្រឹក្សា ស្រុកទាំងអស់ ដែលទើបឡើងជា ក្រុមប្រឹក្សានោះត្រូវ បន្តខិតខំលើក កម្ពស់ក្នុងការផ្តល់ សេវាចាំបាច់នានា ដូចជា សេវាអប់រំ សុខាភិបាល សង្គមកិច្ច និងសេវាសាធារណៈដទៃទៀត ប្រកបដោយ ស្មារតីទទួលខុស ត្រូវខ្ពស់ មានតម្លាភាព និងគណនេយ្យភាព ចំពោះប្រជាពលរដ្ឋ ត្រូវខិតខំសម្របសម្រួល និងពង្រឹងការផ្តល់ សេវាតាមការិយាល័យ ច្រកចេញចូលតែ មួយនៅថ្នាក់ស្រុក ដើម្បីបង្កលក្ខណៈ ងាយស្រួលជូនប្រ ជាពលរដ្ឋ និងធានាថា ការផ្តល់សេវារដ្ឋ បាលទាំងនេះ ដំណើរការប្រកប ដោយតម្លាភាព និង គណនេយ្យភាព ស្របតាមគោលការណ៍ បែបបទ និងនីតិវិធី ដែលបានកំណត់ ត្រូវខិតខំជំរុញ និងសម្របសម្រួល ជាមួយមន្ទីរ អង្គភាព និងការិយាល័យ ជំនាញ ពាក់ព័ន្ធ ដើម្បីពន្លឿនការផ្ទេរ សេវានានា ដែលនៅសេស សល់មកឲ្យការិយាល័យ ច្រកចេញចូលតែ មួយនៅ សាលាស្រុក រួមទាំងផ្តល់ការគាំ ទ្រខាងបច្ចេកទេស ការកសាងសមត្ថភាព ដល់ការផ្តល់សេវា ទាំងនេះ ឲ្យកាន់តែមានប្រសិទ្ធ ភាពថែមទៀត។
ក្នុងនោះលោក គោស៊ុំសារឿត បានថ្លែងថា ក្រុមប្រឹក្សា មានតួនាទី សំខាន់មួយក្នុង ការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតប លើកិច្ចការងាររសង្គម ជួយដល់ប្រជាពលរដ្ឋ ដែលមានទុក្ខលំបាក ចូលរួមដោះស្រាយឲ្យបានទាន់ពេលវេលា ដោយមិនប្រកាន់បក្ខពួក សាសនាឬនិន្នាការនយោបាយឡេីយ ។
ហើយចំពោះ សមាជិកក្រុមប្រឹក្សា អណត្តិថ្មី ពិសេសយុវជន ដែលជាឈាមថ្មី ត្រូវខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឲ្យ បានល្អត្រូវខិតខំ រៀនសូត្រទទួលយក បទពិសោធន៍ពីចាស់ ព្រឹទ្ធចារ្យសមាជិកចាស់ ដេីម្បីយកមកអនុវត្ត ការងារឲ្យល្អប្រសេីរ ៕