សមមត្ថកិច្ចនគរបាល ស្រុកថ្មគោលឃាត់ អ្នកប្រើប្រាស់គ្រឿងញៀន ប្រុសស្រីចំនួន៥នាក់ យកទៅធ្វើការអប់រំ

(ខេត្តបាត់ដំបង)៖កម្លាំងនគរបាលប្រឆាំងបទល្មើសនៃអធិការដ្ឋាននគរបាលស្រុកថ្មគោលសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បឹងព្រីងចុះបង្ក្រាបករណីមុខសញ្ញាប្រើប្រាស់គ្រឿងញៀនមយកន្លែងនុងឃាត់ខ្លួនជនសង្ស័យប្រុសស្រីបានចំនួន៥នាក់កាលពីព្រឹកថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៩វេលាម៉ោង១០និង៣០នាទីនៅចំណុចភូមិបឹងព្រីឃុំបឹងព្រីងស្រុកថ្មគោលខេត្តបាត់ដំបង។

សមត្ថកិច្ចបាន ប្រាប់អោយដឹង ថាជនសង្ស័យ ប្រុសស្រីបានចំនួន៥នាក់ ដែលកម្លាំងជំនាញឃាត់ ខ្លួនបានទី១ឈ្មោះ ថុន គឹមយឿន ភេទប្រុស អាយុ20ឆ្នាំ ភូមិបឹងព្រី ងឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ទី២ឈ្មោះ ជា សុភា ភេទប្រុសអាយុ21ឆ្នាំរស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ឃុំស្រុកថ្មគោល ខេត្ត បាត់ដំបង ទី៣ ឈ្មោះភឿន សំណាងភេទប្រុសអាយុ១៨ឆ្នាំភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ទី៤ឈ្មោះ ប៉ាន ស្រីពេជ្រ ភេទស្រីអាយុ17ឆ្នាំភូមិស្រែព្រៃ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងទី៥ឈ្មោះ សាវ ថាវ៉ារី ភេទស្រី អាយុ20ឆ្នាំ ភូមិបោះឡោក ឃុំសឿ ស្រុកមង្គលបូរី  ខេត្តបន្ទាយមានជ័យ។

ក្នុងនោះសមត្ថកិច្ច រឹបអូសបានវត្ថុតាង រួមមានឧបករណ៍ ប្រើប្រាស់គ្រឿងញៀន មួយចំនួនរួមនិង ទូរស័ព្ទដៃ ចំនួន២គ្រឿង។

សមត្ថកិច្ចបាន អោយដឹងទៀតថា ជនសង្ស័យទាំង៥នាក់ នេះត្រូវបានកម្លាំងជំនាញ នៃអធិការស្រុកថ្មគោល បាននាំយកទៅធ្វើការ អប់រំនិងធ្វើកិច្ចសន្យា បញ្ឈប់ក្នុងការប្រើប្រាស់ គ្រឿងញៀនតទៅទៀត ហើយក៏ប្រលែង អោយត្រឡប់ ទៅផ្ទះរៀងៗខ្លួន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *