(ខេត្តកណ្តាល)៖ កម្លាំងប្រឆាំងបទ ល្មើសគ្រឿងញៀន នៃស្នងការនគរបាល ខេត្តកណ្តាលចុះបង្ក្រាប ករណីជួញដូរនិង ប្រើប្រាស់គ្រឿងញៀន មួយកន្លែងនិងឃាត់ ខ្លួនបានជនសង្ស័យ ប្រុសស្រីចំនួន៣នាក់ កាលពីរសៀលថ្ងៃទី ២៥ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង១៨និង៣០ នាទីនៅចំណុចភូមិ ព្រែកតាជ្រូកឃុំគយមែង ស្រុកស្អាងខេត្តកណ្តាល។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ទាំង៣នាក់ដែលកម្លាំង ជំនាញឃាត់បាននោះ ទី១ឈ្មោះប៉េង ណារិន ភេទប្រុសអាយុ៣១ឆ្នាំ ជាជាតិខ្មែរមានមុខរបរ ជាកម្មកមានទីលំនៅ បច្ចុប្បន្នរស់នៅក្នុង ភូមិព្រែកឃុំត្រើយ ស្រុកស្អាងខេត្តកណ្តាល ទី២ឈ្មោះ ទិត្យ អ៊ួយ ភេទស្រីអាយុ២៩ឆ្នាំ ជាជនជាតិខ្មែរ មានមុខរបរមិន ពិតប្រាកដរស់នៅ ភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លេ ស្រុកស្អាងខេត្តកណ្តាល ទី៣ ឈ្មោះ ថេង ប្រសិទ្ធ ហៅប្រុស ភេទប្រុសអាយុ៣១ឆ្នាំជាជនជាតិខ្មែរ មានមុខរបរជាកសិករ មានទីលំនៅក្នុងភូមិ ព្រែកតាជ្រូក ឃុំព្រែកគយស្រុក ស្អាងខេត្តកណ្តាល។
កម្លាំងជំនាញរឹបអូស បានវត្ថុតាងរួមមាន ម្សៅក្រាមព៌ណស ថ្លាសង្ស័យសាធាតុញៀន ប្រភេទម៉ាទឹកកក ៨កញ្ចប់ក្នុងនោះមាន ធំមួយកញ្ចប់មធ្យមមួយ កញ្ចប់តូចចំនួន៦កញ្ចប់ និងសម្ភារៈវេចខ្ចប់ ប្រើប្រាស់ថ្នាំញៀន មួយចំនួនម៉ូតូចំនួន២ គ្រឿងហុងដា Zoomer X សេរីឆ្នាំ២០១៨ ពណ៍ក្រហម លាយសពាក់ផ្លាកលេខ កណ្តាល1Y . 3613និងម៉ាក ហុងដាសង់ការ៉េ ពណ៍ខៀវពាក់ ផ្លាកលេខគ 1736កណ1និងទូរស័ព្ទ ចំនួន០២គ្រឿង ម៉ាកណូគាចុចពិល។
សមត្ថកិច្ចបានឱ្យដឹង ទៀតថាក្នុងកិច្ចប្រតិបត្តិការ ចុះបង្ក្រាបករណី គ្រឿងញៀនខាង លើនេះកម្លាំងនគរបាល ជំនាញនៃអធិការរដ្ឋាន នគរបាលស្រុកស្អាង ទទួលបានព័ត៌មានពី ប្រជាពលរដ្ឋថាមាន ករណីចែកចាយ គ្រឿងញៀននៅ ចំណុចកើតហេតុខាង លើភ្លាមៗនោះកម្លាំងជំនាញ ផ្នែកប្រឆាំងបទ ល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលព្រែកគយ បានចុះទៅដល់ចំណុច កើតហេតុនិងបាន ធ្វើការត្រួតពិនិត្យនិង ឃាត់ខ្លួនឈ្មោះ ថេង ប្រសិទ្ធនិងបានសាកសួរ បន្ទាប់មកសមត្ថកិច្ច នគរបាលបានបន្ត ធ្វើការឃាត់ខ្លួនឈ្មោះ ប៉េងណារិននិង ឈ្មោះទិត្យ អ៊ួយ ត្រួតពិនិត្យនិង ឆែកឆេរក៏ប្រទះ ឃើញថ្នាំញៀននិង សំភារៈវេចខ្ចប់និង ប្រើប្រាស់ មួយចំនួន។
សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតថា នៅចំពោះមុខ សមត្ថកិច្ចនគរបាល ឈ្មោះ ប៉េង ណារិន បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន ប្រភទម៉ាទឹកកកចំនួន ០១កញ្ចប់ធំ តម្លៃ ៥០០,០០០៛(ហាសិបមឺុនរៀល) ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចវាលខ្សាច់ ចាក់អង្រែលើ រាជធានីភ្នំពេញ ដើម្បីយកមកវេចខ្ចប់លក់បន្ត។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញនៃអធិការរដ្ឋាននគរបាលស្រុកស្អាងធ្វើការសាសួរនិងកសាងសុំនុំរឿងបញ្ជូនទៅស្នងការរដ្ឋានគរបាលខេត្តកណ្តាលដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕