(ខេត្តបន្ទាយមានជ័យ)៖នៅព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៩នេះ លោកវេជ្ជបណ្ឌិត ហ៊ុយរ៉េកុល ប្រធានមជ្ឍមណ្ឌល ជាតិប្រយុទ្ធប្រឆាំងនិង ជម្ងឺគ្រុនចាញ់ ប៉ារ៉ាសុីតសាស្ត្រ និង បាណកសាស្ត្រ លោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត កែវសុភ័ត្រា ប្រធានមន្ទីរ សុខាភិបាលខេត្តបន្ទាយមានជ័យ វេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ អង្គភាព៣ស្ថាប័ណ ក្រុមយុវជនស្ម័គ្រ ចិត្តកាកបាតក្រហមខេត្ត ជាច្រើនរយនាក់បាន នាំគ្នាចូលរួមក្នុងយុទ្ធនា ការផ្សព្វផ្សាយអប់រំ ការ បង្ការ និង ការពារ ជំងឺគ្រុនឈាម ជូន ប្រជាពលរដ្ឋ នៅ ក្នុង ក្រុងសិរីសោភ័ណ ក្នុងខេត្តបន្ទាយមានជ័យ។
លោក កែវ សុភ័ត្រា បានមានប្រសាសន៍ ក្នុងការបើកយុទ្ធនា ការផ្សព្វផ្សាយអប់រំ ការ បង្ការ និង ការពារ ជំងឺ គ្រុនឈាម ថាការបើកយុទ្ធនា ការផ្សព្វផ្សាយអប់រំ ការ បង្ការ និង ការពារ ជំងឺគ្រុនឈាមនា ពេល នេះ មាន គោលបំណង ផ្សព្វផ្សាយអប់រំដល់ ប្រជាពលរដទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យ ឲ្យបានយល់ដឹង អំពីជំងឺគ្រុនឈាម និង ចូលរួម សហការ ទប់រទប់ស្កាត់ ការរាតត្បាតនៃជំងឺ គ្រុនឈាមនេះឲ្យ បានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយអត្រា ស្លាប់នៃជំងឺគ្រុនឈាម នេះឲ្យបានខ្ពស់។
លោក បន្ត ថា ជំងឺគ្រុនឈាម ក្នុងឆ្នាំ ២០១៩ នេះខុសពី ឆ្នាំមុនៗព្រោះកាល មុនជំងឺ នេះកើតនៅលើ តែ កុមារតែនៅពេល សព្វថ្ងៃនេះគឺ កើតនៅ លើមនុស្ស គ្រប់វ័យដែរ ដូចនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ស្ថាប័ណចំណុះ និង កាកបាទក្រហម កម្ពុជាបានចេញ គោលការណ៍ ណែនាំឲ្យ សាខាកាកបាទក្រហមគ្រប់ រាជធានីខេត្ត ទាំងអស់សហការណ៍ គ្នាជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីចូលរួមទប់ស្កាត់ស្កាត់ កុំឲ្យរីករាលដាលនៃ ជំងឺគ្រុនឈាមនេះ ទៅលើបងប្អូន ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន បន្តទៅទៀត។
លោកបានបញ្ជាក់ ឲ្យដឹងទៀត នេះគឺជា លើកទី២ហើយ ដែលសាខា កាកបាទក្រហមកម្ពុជា ខេត្ត សហការ ជាមួយមន្ទីរ សុខាភិបាលបើកចុះ យុទ្ធនាការ ផ្សព្វផ្សាយអប់រំ ការបង្ការនិង និងការពារជំងឺគ្រុនឈាមនេះ ហើយការបើកយុទ្ធនា ការនេះបែងចែកជា៣គឺ ការអប់រំ ផ្សព្វផ្សាយ តាមរយៈរថយន្ត ចល័ត ការដាក់ ថ្នាំអាបែត ក្នុងអាងពាងទឹក នៅតាម ខ្នងផ្ទះរបស់ ប្រជាពលរដ្ឋ និងការធ្វើ អនាម័យ សំអាត បរិស្ថានបំបាត់ ជម្រកមូស ខ្លាហើយ សាខាកាកបាទក្រហមកម្ពុជា ខេត្តនិងបន្តធ្វើ យុទ្ធនាការនៅតាមបណ្តា ស្រុកមួយចំនួនដែល មានការផ្ទុះជំងឺ គ្រុនឈាមផងដែរ។
ក្នុងនោះដែរលោក អ៊ុំ រាត្រី បានធ្វើការំពាវនាវ ដល់កំលាំងប្រដាប់ អាវុធទាំង៣ស្ថាប័ណ អាជ្ញាធរ និងសង្គមសីុវិញ ទាំងអស់ត្រូវដឹកនាំ ចូលរួមកំចាត់នូវភ្នាក់ងារ ចម្លងជំងឺគ្រុនឈាមនេះ គឺមូលខ្លាត្រូវកំចាត់ ដង្កូវទឹកដែលនៅ តាមទឹកថ្លាត្រូវ យកចិត្តទុកដាក់ លើបញ្ហាការពារ ទប់ស្កាត់ការរីក រាលដាលនៃជំងឺគ្រុនឈាម នេះដោយការសំអាត បរិស្ថាននៅក្នុង ផ្ទះរបស់ខ្លួនគឺធ្វើ យ៉ាងណាកុំឲ្យ មានកន្លែង ដក់ទឹកបានមានថ្លុក សំបកកង់សំបក ដូងសំបក កង់ឡានត្រូវលុប និងជីក កប់ឲ្យ បានស្អាតមិនត្រូវ បណ្ដោយ ទុកឲ្យរបស់ ដែល ដក់ទឹកបាននាំឲ្យ កើតមាន ដង្កូវទឹក និងមានមូសខ្លា ។
លោកបញ្ជាក់ឲ្យដឹង ទៀតថាបើយើងសង្ស័យ ថាកូនរបស់យើងមាន ការះរោគដូចជា ក្តៅខ្លួនខ្លាំងលើស២ថ្ងៃ មានកន្ទួលក្រហមលើស្បែក ឈឺពោះ និងឈឺខ្លួនប្រាណ អាចឲ្យអ្នកជន្ងឺប្រើថ្នាំ ប្រភេទប៉ារ៉ា សេណាណុល តាមវេជ្ជបញ្ជាបាន ដើម្បីធ្វើការបញ្ចុះកំដៅ ហាមដាច់ខាតមិន ឲ្យអ្នកជម្ងឺលេបថ្នាំ ប្រភេទអាស្ពីរីន ជាដាច់ខាតបើយើង ដឹងថាកូនសង្ស័យ កូនកើតជម្ងឺគ្រុនឈាម ត្រូវបញ្ជូនទៅមន្ទីរពេទ្យ នៅជិតផ្ទះយើងជាបន្ទាន់ កុំឲ្យលើសពី៨ថ្ងៃទើប អ្នកគ្រូពេទ្យអាច ជួយសង្គ្រោះបាន៕