(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកែប បានរៀបចំកិច្ចប្រជុំ សាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣ ក្រោមអធិបតីភាព លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ព្រមទាំងមានការ ចូលរួមពី លោក លោកស្រី ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីទទួលបន្ទុក ព័ត៌មានរដ្ឋបាលខេត្ត សរុបប្រមាណ៤៥រូប ។
លោក សំ សារីន ប្រធានក្រុម ប្រឹក្សាខេត្តបាន លើកឡើងថា ក្នុងកិច្ចប្រជុំប្រជុំ សាមញ្ញលើកទី២ នេះ ក្រុមប្រឹក្សាខេត្តកែប នឹងពិនិត្យ និងអនុម័ត លើសេចក្តីព្រាង កំណត់ហេតុកិច្ច ប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្ត, អនុម័តលើដីការស្តី ពីបទបញ្ជាផ្ទៃក្នុង, អនុម័តលើប្រតិទិន កិច្ចប្រជុំសាមញ្ញរបស់ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ សម្រាប់រយៈពេល១២ខែ ដោយកីតចាប់ពី កិច្ចប្រជុំលើកទី២ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ តទៅ។
លោកប្រធានក្រុម ប្រឹក្សាខេត្តក៏បាន បន្ថែមទៀតថា ក្រុមប្រឹកអាណត្តិទី៣ ដែលជាប់ឆ្នោតនេះ មានបញ្ចូលសមាសភាពថ្មីៗ ហេតុនេះសូមរដ្ឋបាល ខេត្តពិនិត្យមើលទៅលើដីការ សេចក្តីសម្រេចដែល បានបង្កើតកន្លងមក ត្រូវកែសម្រួល និងបំពេញបន្ថែម ម្យ៉ាងទៀត។
លោកក៏បានស្នើរ ឲ្យសមាជិកក្រុម ប្រឹក្សាខេត្តថ្មីៗ ត្រូវតែសិក្សា ស្វែងយល់ពីច្បាប់ បទប្បញ្ញតិ្ត លិខិបទ ដ្ឋានគត្តិយុត្តិ ថ្មីៗឲ្យបានច្រើន ។
លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានលើកឡើងពីបញ្ហា សន្តិសុខក្នុងខេត្ត បញ្ហាគ្រឿងញៀន បញ្ហាបរិស្ថាន អនាម័យ កាកសំណល់រឹងរាវ និងការត្រៀមរៀប ចំបុណ្យផ្សេងៗ នាចុងឆ្នាំនេះ។
ឯឧត្តមអភិបាលខេត្ត ក៏ស្នើលោក លោកស្រី ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ពន្ធទាំងអស់ រួមគ្នាទទួលខុសត្រូវ និងត្រូវមានភាព ជាម្ចាស់ការលើការ ងាររបស់ខ្លួន ដើម្បីការងារទទួលបានជោគជ័យ ទាក់ទាញភ្ញៀវទេសចរណ៍ មកលេងខេត្តកែបឲ្យ បានកាន់តែច្រើនថែមទៀត៕ ដោយលោក សេង ណារិទ្ធ