(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ មន្ត្រីអាជ្ញាធរនីងកង កម្លាំងព្រមាន និងចាត់វិធានការក្តៅ បន្ទាប់ពីមានចលនាមនុស្ស លើកគ្នាចាប់ដីនិងសង់ ខ្ទមបែបអាណាធិបតេយ្យ នៅមាត់អូរព្រំដែនកម្ពុជា ថៃជិតច្រកស្ទឹងបត់ស្ថិត នៅភូមិស្ទឹងបត់និង ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកស្រិលអិនចៅ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតបាន ប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថាក្រុមមនុស្ស ដែលហៅខ្លួនឯងថា ជាពលរដ្ឋនិងជាបុគ្គល យោធាមួយចំនួន បានលើកគ្នាទៅ ចាប់ដីនិងសង់រោង សង់ខ្ទមបែបអាណា ធិបតេយ្យនៅចំណុច មាត់អូរព្រំដែនកម្ពុជា ថៃក្នុងភូមិសាស្ត្រ ភូមិស្ទឹងបត់និង ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល យ៉ាងអាណាធិប តេយ្យពេញទំហឹង។
លោកបានបញ្ជាក់ ឲ្យដឹងទៀតថាដើម្បីឆ្លើយ តបទៅបញ្ហានេះរដ្ឋបាល មន្ត្រីអាជ្ញាធរភូមិ សង្កាត់បានចេញទៅ ណែនាំនិងហាមឃាត់ សកម្មភាពក្រុមមនុស្ស ទាំងនោះហើយនិង មានវិធានការក្តៅ ប៉ុន្តែ ពេលមន្ត្រីចេញមកវិញ សកម្មភាពទាំងនោះ បានធ្វើបន្តបែបផ្គើន បែបគ្មានគោរពច្បាប់ ទម្លាប់ដូចជា ចូលទៅកាប់ឆ្ការ រុករានទន្ទ្រាន បំផ្លាញដំណាំរបស់ ម្ចាស់ដីគេដែលទុកជាការ ប្រមាថដល់អាជ្ញាធរ សាធារណ:យ៉ាងខ្លាំង ។
លោកបានបញ្ជាក់ឲ្យដឹង ទៀតថាទីតាំងដីដែល ក្រុមជនមនុស្សទាំង នោះចូលទៅរំលោភគឺជា ដីក្នុងចំណីអូរក្នុង ប្រវែងពីកណ្តាលអូរពី ២០ទៅ៦០ម៉ែត្រ ពោលគឺដីនោះ ជាសិទ្ធិអាចអាស្រ័យ ផលរបស់ម្ចាស់ក្បាលដី ស្របច្បាប់នៅទីនោះមិនមែន ជាដីសល់ទំនេរដែលអ្នកផ្សេង អាចចូលទៅចែកគ្នានិង ចាប់ដីដែលអាជ្ញាធរមិ នទទួលស្គាល់បែប នេះឡើយ ។
ម្យ៉ាងវិញទៀត លោកស្រិល អិន ទម្លាយឲ្យដឹងថាក្នុង សមាសភាពក្រុមមនុស្ស ចូលទៅចាប់ដីទាំងនោះ មានជាបុគ្គលយោធា កំពុងបំពេញការងារនិង យោធិនចូលនិវត្តន៍ ដែលពួកគេបានមកបំផុស ពលរដ្ឋឲ្យចូលរួមបាន ជាកម្លាំងតាមពិត បុគ្គលយោធាទាំងនោះ អាចធ្លាប់អង្គភាពឲ្យ ចូលឈរជើងការពារព្រំដែន កាលសភាពការតាន តឹងរវាងកម្ពុជា ថៃកាលពីឆ្នាំ២០០៨ លុះសភាពធូរស្រាល អង្គភាពក៏ឲ្យដកថយ អស់ហើយពោល គឺយោធាទៅឈរជើង ពេលត្រៀប សភាពការណ៍កាល ណោះមិនមែនឲ្យ ទៅឈរជើង ហើយយកដីដែលមាន ម្ចាស់នោះឡើយដូច្នេះ អាជ្ញាធរមានសមត្ថកិ ច្ចរង់ចាំកិច្ចសហការ ពីម្ចាស់ដីស្របច្បាប់ ដាក់បណ្តឹងផង អាជ្ញាធរនឹងមានវិធាន ការក្តៅលើក្រុមមនុស្ស អាណាធិបតេយ្យ ទាំងនោះ ។
លោកហាំ វណ្ណះ មេបញ្ជាការនគរបាល ការពារព្រំដែនគោកវរ: សេនាតូចលេខ៨៩១ បានឲ្យដឹងដែរថា ជាវិធានការរដ្ឋបាល កម្លាំងនគរបាល ប៉ុស្តិ៍លេខ១០នៃវរ: បានចុះទៅប្រាប់និងហាម ឃាត់ក្រុមមនុស្ស ដែលលើកគ្នាទៅ ចាប់ដីនិងសង់ខ្ទម សង់រោងបែបផ្ទះហោះផ្ទះ ហើរនៅមាត់អូរព្រំដែនក្នុង ភូមិសាស្ត្រឈរជើង ទទួលខុសត្រូវរបស់ប៉ុស្តិ៍ ព្រំដែនហើយ លោកចាត់ទុកសកម្មភាព របស់ជនទាំងនោះ ថាធ្វើឲ្យខូចខាត សណ្តាប់ធ្នាប់សាធារណ: និងមិនគោរពច្បាប់ទម្លាប់ ហើយទោះជាក្រុមជន ទាំងនោះស្តាប់ឬមិនស្តាប់ មិនអនុវត្តតាមក៏ដោយ ក៏អង្គភាពមានរបាយការណ៍ ផ្លូវច្បាប់សម្រាប់សហការ ចាត់ការលើបុគ្គលបង្ក ចូលរំលោភបំពានលើដី នៅមាត់អូរព្រំដែនទាំងនោះ ។
ចំណែកឈ្មោះ ឈាង ឆលីន ភេទប្រុសដែលជាម្ចាស់ ក្បាលដីខ្លួនបានទិញដីចម្ការ នេះពីឈ្មោះជុន មូល មានទំហំ២,៨២៩៤ហិចតា ហើយឈ្មោះ ជុល មូល បានផ្ទេរកម្មសិទ្ធិដី នោះពីឈ្មោះ មាស វិចិត្រហៅតុន ជាអតីតមន្ត្រីយោធា កងពលលេខ១២ ក្បាល់ដីត្រូវទៅដល់មាត់អូរ តែក្នុងផ្លូវច្បាប់ដីចំណី អូរជាកម្មសិទ្ធ សាធារណ:របស់រដ្ឋ ។
លោកបន្តបន្តថាដីនោះ ខ្លួនបានឲ្យគេធ្វើ ចម្ការរាល់ឆ្នាំជារៀង មកប៉ុន្តែខណ:ពេលហាង ឆេងដីធ្លីឡើងថ្លៃនេះ ក៏មានក្រុមមនុស្សដែល សំអាងថាជាពលរដ្ឋ ជាបុគ្គលទាហាន នៅបម្រើការ និងទាហានចូលនិវត្តន៍លើកគ្នា ទៅចាប់យកកន្ទុយដី ជាប់មាត់អូរជ្រៅជា អូរព្រំដែនរបស់ដីខ្លួន ក្រុមនេះ បានទៅវាយបង្គោល របងរបស់លោកចោល ហើយឈូស ឆាយដី ដាំបង្គោលថ្មី និងសង់សំណង់ខ្ទម ផ្ទះក្នុងបំណងធ្វើ ឲ្យឃើញថាមានលំ នៅឋានរស់នៅ ។
ទាក់ទិនបញ្ហានេះ ឈ្មោះថោង ប៉ាន អាយុ៤០ឆ្នាំលំនៅភូមិគីឡូ ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ជាយោធានៅ វរ:៥១៣-ថ្មសិន កងពលតូចថ្មើរ ជើងលេខ៥១ និងឈ្មោះសំ សារឿន យោធិនពិការជាអតីត កងទ័ពនៅវរ:លេខ២៣ យោធាខេត្ត ឧត្តរមានមានជ័យ ពិការពីឆ្នាំ១៩៨៦ បានប្រាប់ថាក្រុម គាត់មានយោធា មានយោធិនពិការនិង ពលរដ្ឋជាច្រើននាក់ ហើយរួមគ្នាមកសង់ខ្ទម និងផ្ទះឲ្យបានយ៉ាងតិច ១៥ខ្នងគ្រួសារនៅដី មាត់អូរព្រំដែនក្នុងសង្កាត់ផ្សារ កណ្តាលនេះ ពួកខ្លួនហ៊ានចូលមក ចាប់ដីនិងសាង សង់ផ្ទះដូច្នេះ ព្រោះសំអាងការប្រគល់ ផ្ទាល់មាត់នូវដីនេះពី មេឈ្មោះមាស វិចិត្រ ហៅតាតុន ទាហានប៉ារ៉ា អតីតទាហាននៅកង ពលលេខ១២កូនដំរី របស់លោកឡៃ វីរ: ហើយដីនោះជារបប យោធិនកាល ឈរជើងទីនោះ តាំងពីមុនដក បន្ទាយចេញ ។
ប៉ុន្តែដោយពួកខ្លួន ជាប់រវល់ក្នុងភារកិច្ច សុំច្បាប់មេ បញ្ជាការមិនបាន ទើបមិនបានកាន់កាប់ អាស្រ័យផលនិងសង់ ផ្ទះឬតាំងលំនៅពោល គឺទើបមកសង់ផ្ទះ និងវាតដីសម្គាល់ម្ចាស់ នាពេលនេះ៕