(ខេត្តព្រះវិហារ)៖ ក្មេងប្រុសអាយុជាង១ខួប ត្រូវបានកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ តាមរុករកនិង ប្រទះឃើញដេកស្លាប់ ក្នុងព្រៃមួយកន្លែងយ៉ាង អាណោចអាធម៌ដែល មានចំងាយប្រ មាណ១គីឡូត៍ម៉ែត្រ ព្រៃក្រោយផ្ទះកាលពីរ សៀលថ្ងៃទី២៤ខែ កក្កដាឆ្នាំ២០១៩វេលា ម៉ោង១៤និង០០នាទី ស្ថិតនៅក្នុង ភូមិពាក់ស្បែកឃុំរំដោះ ស្រែស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាសពក្មេង ប្រុសរូបនេះមាន អាយុ១ឆ្នាំ៦ខែ រស់នៅចំណុចភូមិ ឃុំកើហេតុខាង លើនិងបានបាត់ខ្លួនអស់ រយៈពេលមួយយប់ មួយថ្ងៃនិងបានប្រទះ ឃើញវិញនៅក្នុង ព្រៃក្រោយផ្ទះ និងបានស្លាប់បាត់ បង់អាយុជីវិតទៅហើយ។
បើតាមការអោយដឹងពី ក្រុមគ្រួសារសាកសពបាន ប្រាប់ថាក្មេងប្រុសរូបនេះ ទំនងជារត់តាមជីដូនទៅ ផ្សារហើយក៏បាន ដើរវង្វេងចូលព្រៃបាត់ ដោយមិនឃើញក្មេង ប្រុសរូបនេះបងប្អូនសាច់ញាតិ ព្រមទាំងប្រជា ពលរដ្ឋជិតខាងបាននាំគ្នាជួយដើរ រកអស់រយៈពេលមួយថ្ងៃ ក៏នៅមិនឃើញទៀត លុះដល់ថ្ងៃកើតហេតុ ស្រាប់តែត្រូវបាន គេប្រទះឃើញ ក្មេងប្រុសរូបនេះ ដេកស្លាប់នៅក្នុង ព្រៃតែម្តងទៅ។
ក្រោយពីកើតហេតុ កម្លាំងជំនាញនៃអធិការ ស្រុកជាំក្សាន្តបានដឹកនាំ កម្លាំងចុះពិនិត្យនិងបាន ធ្វើកោសល្យវិច្ច័យឃើញ ថាក្មេងប្រុសខាងលើនេះ ពិតជាបានស្លាប់ដោយ សារវង្វែងព្រៃនិងអត់ បាយអត់ទឺក អស់រយៈពេលយ៉ាង យូរទៀត។
បច្ចុប្បន្នក្រោយពីបានពិនិត្យ រួចរាល់ហើយកម្លាំងជំនាញ ក៏បានប្រគល់សព ទៅអោយសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី៕ ដោយ អ្នកប្រម៉ាញជាយដែន ហៅ៩៥