តម្រួតថៃចាប់ ពលករខ្មែរ ២នាក់ ពីបទរំលោភក្មេងស្រី និងថតវីដេអូ ដើម្បីគម្រាម ទារប្រាក់

(ប្រទេសថៃ)៖ ជនល្មោភពលករ ខ្មែរចំនួន២នាក់ ក្នុងចំណោមបក្ខពួក ទាំងអស់ដែលមាន គ្នាចំនួន៤នាក់ ត្រូវបានកម្លាំងតម្រួត ថៃចាប់ខ្លួនបាន យោងតាមពាក្យ បណ្តឹងរបស់ក្មេងស្រីរងគ្រោះ បានប្តឹងពីបទរំលោភសេពសន្ថវៈ និងបានថតវីឌីអូរ គម្រាមទារប្រាក់ផងនោះ ដោយសារតែទ្រាំនឹងទង្វើ ដ៏អាក្រក់របស់ពលករខ្មែរ ទាំង៤នាក់នេះមិនបាន ទើបក្មេងស្រីរូបនេះ សម្រេចប្តឹងតម្រួត ថៃអោយចាប់តែម្តង ទៅ ។

យោងតាមរបាយ ការណ៍សារព័ត៌មានថៃ បានបញ្ជាក់ថាប្រតិបត្តិការ ចាប់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពី យប់ថ្ងៃទី២២ ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង២១និ ង៣០នាទី នៅចំណុចបន្ទប់ជួល មួយកន្លែងស្ថិតក្នុង តំបន់ភ្នំសាមមុខ ឃុំសែនសុខ ស្រុកមឿង ខេត្តឈុន បូរីប្រទេសថៃ។

នៅក្នុងរបាយការណ៍ បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ផាត់ ភេទប្រុសអាយុ២៩ឆ្នាំ ទី២ឈ្មោះ ឡឺត ភេទប្រុសអាយុ១៨ឆ្នាំ អ្នកទាំង២ជាជនជាតិខ្មែរ បម្រើរការងារក្នុង ប្រទេសថៃដោយ ឡែក២នាក់ទៀតបាន រត់គេចខ្លួនបាត់ ស្រមោលទៅចំណែក ក្មេងស្រីជនរងគ្រោះ អាយុ១៣ឆ្នាំ ជាជនជាតិខ្មែរ។

បើយោងតាមពាក្យ បណ្តឹងរបស់ក្មេងស្រី រងគ្រោះដែលមានអាយុ ១៣ ឆ្នាំ រស់នៅក្នុងតំបន់ កើតហេតុ ខាងលើបាន បញ្ជក់ប្រាប់សមត្ថកិច្ចថា ជនសង្ស័យការល្បួង រូបនាងយកទៅរំលោភ នៅក្នុងបន្ទប់ជួល នោះ គឺតាំងពីថ្ងៃទី ២  ដើមខែកក្កដា មកម្ល៉េះ ដោយជនសង្ស័យ មានគ្នីគ្នាចំនួន ៤ នាក់  ហើយការរំលោភនេះ រហូតម្នាក់ៗបាន សម្រេចព្រមទាំងបាន ថតឃ្លីបវីដេអូ ទុកគម្រាមលើរូបនាង ថែមទៀតផងដោយពួក គេតម្រូវអោយនាង យកលុយទៅប្រគល់ អោយពួកគេចំនួន ៣ ០០០ បាតទើបគេព្រម បញ្ចប់បញ្ហា ។

ដោយសារអត់ទ្រាំនឹង ទង្វើនេះមិនបាន  នាងក៏សម្រេចដាក់ ពាក្យប្តឹងទៅសមត្ថកិច្ចតែម្តង  បើទោះបីជាមាន ការប្រឈមនឹងគ្រោះ ថ្នាក់យ៉ាងណាក៏ដោយ  ទើបក្នុងថ្ងៃកើតហេតុ កម្លាំងតម្រួតឈានដល់ការ ចាប់ខ្លួនជនសង្ស័យ បានចំនួន ២ នាក់ ចំណែក ឯ ២ នាក់ទៀតបានរត់ គេចខ្លួនបាត់ស្រមោល ហើយកម្លាំងតម្រួត ព្រមទាំងបានដក ហូតវត្ថុតាងមួយចំនួន ដូចជាសម្លៀក បំពាក់ ក្នុងថ្ងៃប្រព្រឹត្តបទ ល្មើសនិងខ្នោះដៃ១ គូ ដែលបានដាក់ជាប់ នឹងដៃនាងទៅខាងក្រោយ ។

បច្ចុប្បន្នជនសង្ស័យ ដែលជាពលរដ្ឋខ្មែរទាំង ២ រូបនេះ ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនទៅកាន់ តុលាការ ហើយក្នុងការអនុវត្ត តាមផ្លូវច្បាប់ ៕ដោយ អ្នកប្រម៉ាញ់ ជាយដែន (ហៅ៩៥)

You might like

Leave a Reply

Your email address will not be published. Required fields are marked *