(ខេត្តព្រះសីហនុ)៖ ជនសង្ស័យជាជាតិចិន ចំនួន៨នាក់ត្រូវបានកម្លាំង នគរបាលចម្រុះ សហការណ៍ជា មួយនិង កម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុចុះបង្ក្រាប និងឃាត់ខ្លួនពីបទ ករណីជំរិតជនជាតិចិន ដូចគ្នាកាលពីយប់ ថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទី ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានបង្ហើប អោយដឹងថាជនសង្ស័យ ជាជនជាតិចិនមានគ្នានិង បក្ខពួកចំនួន៨នាក់បាន ជំរិតជនជាតិចិនគ្នាឯង ហើយត្រូវបានកម្លាំងនគបាល ចម្រុះសហការជាមួយកម្លាំង កងរាជអាវុធហត្ថខេត្ត ព្រះសីហនុធ្វើកា បង្ក្រាប់បានភ្លាមៗ នៅនិងកន្លែង ហើយកម្លាំងជំនាញ បានជួយជនរងគ្រោះ ជាជនជាតិបាន ចំនួន២នាក់ផងដែរ។
សមត្ថកិច្ចដ៏ដែលបាន បង្ហើបអោយដឹងទៀត ថាក្នុងកិច្ចប្រតិបត្តិការ ចុះបង្ក្រាបក្រុមជំរិត ជនជាតិចិននេះ កម្លាំងជំនាញដក ហូតបានវត្ថុតាំងរួមមាន រថយន្តLEXUS ៥៧០ ចំនួន១គ្រឿង ទូរស័ព្ទចំនួន១០គ្រឿង កាតធនាគារចំនួន១៣សន្លឹក លិខិតឆ្លងដែនចំនួន៣ក្បាល អត្តសញ្ញាណប័ណ្ណចិន៤ច្បាប់ ការបូបស្ពាយចំនួន១ ខ្សែររិតចំនួន១ដុំ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថតាងត្រូវ បានកម្លាំង នគរបាលខេត្តព្រះសីហនុ នាំយកទៅសាកសួរនៅ ស្នងការដ្ឋាន នគរបាលខេត្តដើម្បី បន្តនិតិវិធី តាមផ្លូវច្បាប់៕ ដោយ អ្នកប្រម៉ាញ់ជាយដែន ហៅ(៩៥)