(ខេត្តបន្ទាយមានជ័យ)៖នៅព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះនៅសាល ប្រជុំសាលាខេត្តបាន បើកកិច្ចប្រជុំស្តីការ ផ្សព្វផ្សាយសារាចណ៍ ណែនាំពីនិតិវីធីបច្ចេក ទេសនៃការរៀបចំគម្រោង ថវិការរបស់រដ្ឋាបាលថ្នាក់ ក្រោមជាតិសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២០ ដែលមានអ្នកចូល មន្ត្រីជាន់ខ្ពស់ថ្នាក់ ខេត្តលោកអ៊ុំរាត្រី អភិបាលបន្ទាយមានជ័យ លោកង៉ោ ម៉េងជ្រួញ អភិបាលរងខេត្ត រដ្ឋាបាលខេត្ត មេក្រុងស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំសង្កាត់ និងអ្នកពាក់ព័ន្ធជាច្រើននាក់។
ក្នុងកិច្ចប្រជុំនោះលោកបុឹងគឹមសឹង ប្រធានមន្ទីរហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ថាកិច្ចប្រជុំស្តីការផ្សព្វផ្សាយ សារាចណ៍ណែនាំស្តីពីនិតិវីធី បច្ចេកទេសនៃការរៀប ចំគម្រោងឋវិការរបស់រដ្ឋា បាលថ្នាក់ក្រោមជាតិ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០នេះវាមានសារះ សំខាន់ណាស់ សម្រាប់លោក លោកស្រីជាមន្ត្រីរាជការ ដែលពាក់ព័ន្ធតាមរយះការផ្តល់ជា គោលការណ៍នែនាំថ្មីៗ ដែលជាមូល ដ្ឋានសំរាប់រដ្ឋបាល ថ្នាក់ក្រោមជាតិរៀប ចំគំរោងថវិការឆ្នាំ២០២០ របស់ខ្លួនប្រកបដោយ ប្រសិទ្ធិភាពនិងស័ក្តិសិទ្ធ ភាពធានាការគ្រប់គ្រង ការអនុវត្តថវិការដើម្បីឈាន ទៅបង្កើតលទ្ធផលជាក់ស្តែង ដែលអាចវាសវែង បាននិងការរួមចំណែក ដោយផ្ទាល់ក្នុងការសម្រេច គោលបំណងនយោបាយ អាទិភាពរបស់រដ្ឋាភិបាល ថ្នាក់ក្រោមជាតិ។
លោកបានបញ្ជាក់ឲ្យដឹង ទៀតថាដើម្បីសម្រេច បាននូវគោលដៅនៃ ការធ្វើទំនើបកម្ម និង ការពង្រឹងប្រព័ន្ធថវិការនៅ រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមក្របខណ្ឌគោល នយោបាយហិរញ្ញវត្ថុ សាធារណះនិងថវិការឆ្នាំ២ ០២០រដ្ឋាភិបាល បានកំណត់គោលដៅ សូចនាករហិរញ្ញវត្ថុសាធារណះ សម្រាប់ឆ្នាំ២០២០ ដែលចែងក្នុងច្បាប់រួច ជាស្រេចហើយ។
ក្នុងនោះលោកអ៊ុំ រាត្រី បានមានប្រសាសន៍ ថាអភិបាលក្រុង ស្រុក ប្រធានការិយា ល័យរដ្ឋបាល ហិរញ្ញវត្ថុស្រុក ក្រុង លោកចៅសង្កាត់ ឃុំ ស្មៀន និងមន្ត្រីពាក់ព័ន្ធ ក្រោយពីបានចូល រួមកិច្ចប្រជុំនេះ ហើយត្រូវយកចំណេះដឹង និងសមត្ថភាព គួបផ្សំនិងបទពិសោធន៍ការងារ ដើម្បីធានាឲ្យប្រាកដ ថាការរៀបចំគំ រោងថវិការឆ្នាំ២០២០ នេះអាចសម្រេច បានសមិទ្ធិផលតាមគោល ដៅសូចនាករដែលបានកំណត់។
លោកបាន បញ្ជាក់ឲ្យដឹងទៀត ថាគម្រោងថវិការឆ្នាំ ២០២០នេះជាការត្រៀម ចាប់ផ្តើមនៃដំណើឆ្ពោះ ទៅរករបត់ថ្មីនៃការងារគ្រប់ គ្រងថវិការស្របតាមយុទ្ធ សាស្ត្រនៃការតែទម្រង់ ប្រព័ន្ធថវិការរដ្ឋបាលថ្នាក់ ក្រោមជាតិឆ្នាំ២០១៩ និង២០២០៕