(ខេត្តបន្ទាយមានជ័យ)៖ នៅល្ងាច ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះនៅ សាលប្រជុំសាលា ខេត្តបន្ទាយមានជ័យ លោកបណ្ឌិតសួងណយ អគ្គលេខាធិការរងគណះ កម្មាធិការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ លោហ្វិសេម៉ាកូតូ ប្រធានគំរោងរបស់មូលនិធី សុីសេហ្វអមដំជាមួយ សមាជិក ជាច្រើនាក់ទៀតបាន ជិះយន្តហោះពីប្រទេស ជប៉ុនមកបើកសិក្ខាសាលា វគ្គបណ្តុះបណ្តាលស្តីពី ចលនាមួយផលិតផលមួយ និងការលើកកំពស់ព៍ត័មានវិទ្យា ដើម្បីការអភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋាន ការគ្រប់គ្រង សហគ្រាសនិងការ ផ្តួចផ្តើមឲ្យស្ត្រីប្រើប្រាស់ បច្ចេកវិទ្យា គមនាគមន៍ ព៍ត័មានវិទ្យាក្នុង ចលនា ភូមិមួយផលិត ផលមួយដែល មានការចូលរួមមន្ត្រី ជាន់ថ្នាក់ខេត្ត លោកស្រីរស់សុផានី អភិបាលរងខេត្ត បន្ទាយមានជ័យ លោកដុំវណ្ឌី អនុប្រធានមន្ទីរ ពាណិជ្ជកម្មខេត្ត លោកយឹមលី ប្រមន្ទីរបរិស្ថានខេត្ត និងសិក្ខាកាមមក ពីមូលដ្ឋានជាច្រើនាក់។
លោកបណ្ឌិត សួង ណយ បានប្រសាសន៍សិក្ខា សាលានោះថាភូមិមួយ ផលិតផលមួយគេសំដៅ លើរបស់ខ្មែរដែល ខិតខំផលិតបាននៅ ក្នុងស្រុកក្នុងសិក្ខាសាលានោះ ដែរគេបានដាក់តាំងនៅ មុខទំនិញដែលផលិត ក្នុងស្រុកមាន១០មុខមាន ស្រាអំពៅ ទឹកឃ្មុំធម្មជាតិបុប្ផាអង្គរ ប្រេងកូឡា និងប្រេងខ្យល់ ណែម ចាហួយត្នោត ទឹកសារ៉ូ ទឹកត្រីនិងទឹកសុីអុីវ ម្សៅខ្សាយសំរាប់ធ្វើនំ ដូងក្រអូប និង សូត្រខ្មែរ។
លោកបណ្ឌិត សួង ណយ បានបញ្ជាក់ឲ្យដឹង ទៀតថាផលិតផលខ្មែរ គឺជាផ្នែកមួយ នៃគោលនយោបាយ អភិវឌ្ឍន៍ទី ផ្សាររបស់ ក្រសួង ពាណិជ្ជកម្ម ដែលបានផ្តួច ផ្តើមឡើងដោយក្រ សួងពាណិជ្ជ កម្មដើម្បី ដាស់ ពញ្ញាក់ស្មារតី ប្រជាជនខ្មែរ ឲ្យងាក មកគាំទ្រ និង ប្រើ ប្រាស់ ទំនិញ ផលិតក្នុង ស្រុក ជំនួសទំនិញនាំ ចូល ពី បរទេសនឹងបានរួម ចំណែកពង្រឹង ចង្វាក់ផលិត កម្មក្នុងស្រុក និងបង្កើតឱកាស ការ ងារកាន់តែច្រើន ជូនប្រជាជន តាមរយៈការផ្ដល់ នូវចំណេះដឹង និងបទពិសោធន៍ល្អៗ ដល់ ផលិតតករក្នុង ប្រទេស សំដៅធ្វើយ៉ាង ណា ផលិតនូវ ទំ និញ ដែលមានគុណ ភាពខ្ពស់ មាន អនាម័យ និង មាន សុវត្ថិភាព គ្រប់ គ្រាន់ អាចប្រកួត ប្រជែង ជាមួយ ទំនិញ នាំចូល ពី បរទេសបាន។
លោកបណ្ឌិតសួងណយ បានបញ្ជាក់ឲ្យដឹងទៀត ថាកន្លងមកនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំព្រឹត្តិការណ៍ យុទ្ធនាការទិញផលិត ផលខ្មែរយ៉ាងគគ្រឹក គគ្រេង ហើយក្រសួងពាណិជ្ជកម្ម បានកំណត់យកខេត្តចំនួន ៦រួមមាន ខេត្ត កណ្តាល កំពង់ឆ្នាំង បន្ទាយ មានជ័យ ព្រៃវែង កោះកុង និងរាជធានីភ្នំពេញ ជាកន្លែងរៀបចំ ពិព័រណ៍ ពាណិជ្ជកម្ម។
លោក ដុំ វណ្ឌី បានមានប្រសាសន៍ ថាក្នុងនាមលោកជា អនុប្រធានមន្ទីរពាណិ ច្ចកម្មខេត្តលោកយល់ ឃើញថា តាមរយ:សិក្ខាសាលនេះ ការជម្រុញពង្រឹង ចលនាភូមិ១ផលិត ផលមួយមានសារ: សំខាន់ណាស់ ហើយបានផ្លែផ្កា មួយចំនួនដូចជា ស្ទាបស្ទង់ពីសេចក្តី ត្រូវការរបស់អតិថិជនក្នុង ការប្រើប្រាស់ ផលិតផលបង្ហាញពី ស្នាដៃនៃការបង្កើតថ្មី នៃផលិតផលដែលខ្មែរ យើងអាចធ្វើបាននិង ការទំនាក់ទំនងនិង ដៃគូក្នុងវិស័យពាណិជ្ជកម្ម រវាងវិស័យឯកជននិងរដ្ឋ ផងដែរ។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថារាជ រដ្ឋាភិបាលកម្ពុជា នៅក្រោមការ ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច ជាតិក្នុងន័យ នេះក្រសួងពាណិជ្ជកម្ម ក៏ជាផ្នែកមួយដែលបាន ដាក់ចេញនូវគោលនយោបាយ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅសំខាន់ៗ ដើម្បីគាំទ្រ និងធានា ដល់ការលូតលាស់ នៃវិស័យឯកជន។
ដើម្បី ជំរុញនិងលើក ស្ទួយផលិតផលខ្មែរ នៅលើទីផ្សារក្នុងប្រទេស និងអន្តរជាតិលោក មានជំនឿថា ប្រជាពលរដ្ឋខ្មែរ នឹង ងាកមកគាំទ្រ ផលិតផលជាតិ កាន់តែ ច្រើនឡើងៗ ប្រសិនបើជា ផលិតករ និងសហគ្រិនយើង អាចធ្វើ បាន ព្រោះនេះគឺជាកត្តា សត្យានុម័ត នៃការប្រកួត ប្រជែងទីផ្សារសេរី ដែលយើងទាំង អស់គ្នាត្រូវតែទទួល ស្គាល់ ។ដូច្នេះ លោកបានអំពាវនាវ ឲ្យពាណិជ្ជករ អាជីវករ ត្រូវបន្តយកចិត្តទុក ដាក់ថែមទៀតលើការ ពង្រឹងគុណភាព ផលិតផល និងសេវាកម្មរបស់ខ្លួន ហើយសូមសំណូម ពរដល់ស្ថាប័នពាក់ព័ន្ធ និងប្រជាជន កម្ពុជាទាំងឡាយ សូមបន្តគាំទ្រផលិត ផលខ្មែរថែមទៀត ព្រោះបើចង់ឲ្យផលិត ផលជាតិរស់ សូមកុំឆ្ងាញ់តែ រសជាតិផលិតផល បរទេសពេក៕