(ភ្នំពេញ)៖ នៅព្រឹកថ្ងៃ ទី២១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃ កងយោធពល ខេមរភូមិន្ទ បានអញ្ជើញទៅ ចូលរួមរំលែកទុក្ខ ដោយផ្ទាល់នៅ គេហដ្ឋាននៃសពលោក ឧត្តមសេនីយ៍ឯក អ៊ុល ណាវី នាយរង សេនាធិការចម្រុះ និងជាមេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស ដែលបានទទួល មរណភាពកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ដោយជម្ងឺគាំង បេះដូង។
នៅក្នុងឱកាសនេះដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបង្ហាញក្តី សោកសង្រែងថា មរណភាពរបស់ ឧត្តមសេនីយ៍ឯក អ៊ុល ណាវី មេបញ្ជាការ បញ្ជាការដ្ឋាន ការពារអាកាស គឺជាការបាត់បង់ឥស្សរ ជនរបស់ជាតិដ៏ឆ្នើមមួយរូប ដែលបានបូជាអស់ កម្លាំងកាយចិត្ត បញ្ញា និងស្មារតីស្ទើរពេញមួយជីវិត ដើម្បីបម្រើជាតិមាតុភូមិ។
ឯកឧត្ត នាយឧត្តមសេនីយ៍ វង្ស ពិសេន រួមទាំងក្រុមគ្រួសារ ក៏បានសូមសម្តែង នូវសមានចិត្តដ៏ក្រៀម ក្រំចូលរួមរំលែក ទុក្ខដោយក្តីសោកស្តាយ អាឡោះអាល័យបំផុត ជាមួយក្រុមគ្រួសារ នៃសពឧត្តមសេនីយ៍ឯក អ៊ុល ណាវី និងសូមបួងសួង ដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយ បីបាច់ថែរក្សាដល់ដួង វិញ្ញាណក្ខន្ធរបស់ឧត្តម សេនីយ៍ឯក អ៊ុល ណាវី ទៅកាន់ សុគតិភពជានិច្ច និរន្តរ៍តរៀងទៅ៕