នគរបាលសេដ្ឋកិច្ច ចាប់បានរថយន្តដឹក ឈើមួយគ្រឿងរួម ទាំងឈើប្រណិតជាច្រើនដុំ គេសង្ស័យថាមន្ត្រី ជំនាញរដ្ឋបាលព្រៃ ឈើដេកលក់ហើយ ទើបឈ្មួញដឹកឈើ យ៉ាងរលូនបែបនេះ

(ខេត្តប៉ៃលិន)៖ បើយោងតាមសេចក្តី រាយការមួយបានអោយ ដឹងថាថ្មីៗនេះ ក្រុមឈ្មួញដឹកឈើ​យ៉ាងគគ្រឹកគគ្រេង នៅចំណុចភ្នំដំបង ស្ថិតក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិនហាក់ ដូចជាគ្មានមន្ត្រី ជំនាញណាធ្វើការ បង្ក្រាបនោះឡើយ ប្រភពខ្លះលើកឡើងហេតុតែ ក្រុមឈ្មួញអាចដឹកឈើ បានយ៉ាង រលូនបែបនេះគេ សង្ស័យថាមន្ត្រីពាក់ព័ន្ធ នៅចំណុចខាងលើនេះ ប្រហែលជាដេកលក់ ចាំរាប់លុយដាក់ ហោប៉ៅមើលទៅ។

ជាក់ស្តែងកម្លាំង នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តប៉ៃលិន ចាប់ឃាត់រថយន្តកែឆ្នៃ ដឹកឈើមួយគ្រឿង រួមទាំងឈើប្រណិតជាច្រើន និងអ្នកបើករថយន្តម្នាក់ កាលពីទៀបភ្លឺក្នុងថ្ងៃទី២០ ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង៤និង៣០នាទី នៅចំណុចភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រភពពីសមត្ថកិច្ចបាន អោយដឹងថាម្ចាស់រថយន្ត កែឆ្នៃដឹកឈើមាន ឈ្មោះ រឿន សំណាង ភេទប្រុសអាយុ៤៣ឆ្នាំរ ស់នៅក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅស្រុក សាលាក្រៅខេត្តប៉ៃលិន សមត្ថកិច្ចជំនាញរឹប អូសបានរថយន្ត កែឆ្នៃដឹកឈើមួយគ្រឿង​ និងឈើប្រណិតនៅ ក្នុងរថយន្តមាន ចំនួន២៨ដុំ។

បច្ចុប្បន្ន វត្ថុតាងរួមទាំងអ្នកបើកបរម្នាក់កំពុង រក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនរងចាំមន្ត្រីជំនាញធ្វើការត្រួតពិនិត្យបញ្ជូនបន្តទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *