អាជ្ញាធរស្រុកថ្មគោល ព្រួយបារម្ភពីបញ្ហា ប្រឈមនិងការ កង្វះខាតទឹកស្រោចស្រព លើស្រែស្រូវរបស់ ប្រជាពលរដ្ឋក្នុងឃុំមួយចំនួនក្នុងស្រុក

(ខេត្តបាត់ដំបង)៖ លោក គឹម វណ្ណៈ អភិបាលស្រុកថ្មគោល បានថ្លែងពីកង្វល់និងព្រួយ បារម្ភនូវបញ្ហាប្រឈម ចំពោះមុខដែលបាន និងកំពុងតែធ្វើឲ្យដំណាំ ស្រូវស្រាលក្នុង ស្រុករបស់ខ្លួន ជួបនឹងស្ថានភាព កង្វះទឹកស្រោចស្រព ស្រូវទាំងនោះស្ថិតក្នុងឃុំចំនួន២ ក្នុងចំណោមឃុំមួយចំនួន ទៀតរបស់ស្រុក  ហើយឃុំដែលជួប ខ្លាំងនោះ គឺមានឃុំបឹងព្រីង និងឃុំរូងជ្រៃ ដែលមានស្រូវស្រាល សរុបចំនួន​៣.៣៩០ ហិកតា កំពុងតែយាយីប្រឈម ដោយកង្វះទឹកក្នុងការ ស្រោចស្រពហើយក្នុងនោះ ស្រូវដែលត្រូវ សង្គ្រោះបន្ទាន់នោះ មានប្រមាណ៩៨០ហិកតា ផងដែរ។

ការលើកឡើងរបស់ លោកអភិបាល ស្រុកថ្មគោល បែបនេះ គឺក្នុងឱកាស ដែលឯកឧត្តម អ៊ុយ សុធាវី  អភិបាលរងខេត្ត បាត់ដំបងតំណាងអោយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារខេត្ត ចុះត្រួតពិនិត្យមើលពី ស្ថានភាពបញ្ហាប្រឈម នានាក្នុងការរកនូវដំណោះ ស្រាយដើម្បីជួយ សង្គ្រោះ ស្រូវដែលកំពុងជួបបញ្ហា គ្រោះរាំងស្ងួតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបងកាលពី រសៀលថ្ងៃទី ១៨ខែកក្កដាឆ្នាំ២០១៩  កន្លងមកនេះ។

ក្នុងការចុះទៅពិនិត្យ ពីស្ថានភាពបញ្ហា ប្រឈមដែលជាកង្វល់ របស់អាជ្ញាធរក្នុងស្រុកនេះ និងអមដំណើរ ពីមន្ត្រីពាក់ព័ន្ធសាលាខេត្ត ព្រមទាំងអស់ លោក ដែលជាថ្នាក់ដឹកនំា ប្រធាន-អនុប្រធាននិង មន្ត្រីជំនាញ ពាក់ព័ន្ធសំខាន់ៗតាម បណ្តាមន្ទីរនានាជុំវិញខេត្ត រួមមានមន្ទីរធនធានទឹក ,មន្ទីរកសិកម្មអាជ្ញាធរស្រុក  អធិការស្រុក និងមន្ត្រីការិយាល័យ ជំនាញក្នុងស្រុកមួយ ចំនួនផងដែរ។

លោក គឹម វណ្ណៈ អភិបាលស្រុកថ្មគោល បានឲ្យដឹងដែរថាពាក់ព័ន្ធ និងបញ្ហាកង្វល់ របស់អាជ្ញាធរក្នុង ស្រុករបស់លោកផ្ទាល់ គឺដំណាំស្រូវស្រាលរបស់ ប្រជាកសិករនៅ តាមបណ្តាឃុំមួយចំនួន របស់ស្រុក។

ហើយក្នុងការចុះ ត្រួតពិនិត្យជាមួយ ឯកឧត្តមអភិបាល រងខេត្តថ្មីៗនេះ ក្នុងនោះឃុំបឹងព្រីង ត្រូវការទឹកស្រោច ស្រពលើដំណាំ ស្រូវនៅទីនោះ ប្រមាណជិត១ពាន់ហិកតា ដែលប្រឈមខ្លាំង អាចរងការខូចខាតដោយ ការខ្វះទឹកប្រសិនធម្មជាតិ មិនអំណោយផល ទឹកភ្លៀងទេនោះ ព្រោះស្រូវនៅទីនោះ មួយចំនួនធំកំពុងតែផើម និងចាប់ផ្តើចេញផ្លែ។

លោកអភិបាល ស្រុកក៏បានប្រាប់ ឲ្យដឹងបន្ថែម ទៀតផងដែរថា កន្លងមកនៅទីនោះ បានទាញយក ទឹកពីទំនប់បវេល ក្នុងស្រុកបវេល ខេត្តបាត់ដំបង តែវាមិនបានឆ្លើយ តបតាមតម្រូវការជាក់ ស្តែងដែលកំពុង  តែប្រឈមនោះ ដោយឡែក ចំពោះឃុំរូងជ្រៃ ដោយសារស្ថានភាព ទីតាំងស្រែទាំងនោះ ស្ថិតនៅជិតនិង ប្រព័ន្ធប្រឡាយងាយ ក្នុងការជួយសង្គ្រោះ បានទាន់ពេលវេលា។

ដោយឡែកនៅ ក្នុងឃុំចំនួន៣ទៀត របស់ស្រុកក្នុងនោះ មានឃុំអន្លង់រុន, ឃុំអូរតាគី និង ឃុំជ្រៃកំពុងតែជួបបញ្ហា ប្រឈមខ្លាំងផងដែរ ដោយសារឃុំទាំងនេះ អាស្រ័យផលទាញយក ប្រភពទឹកពីទំនប់ អាងកំពីងពួយ ហើយប្រភពទឹក នៅក្នុងទំនប់អាងកំពីង ពួយគោករីងរាក់ និង មិនមានទឹកដែល អាចទាញយកទៅ ជួយសង្គ្រោះដល់ ដំណាំស្រូវក្នុងឃុំទាំងនោះ បានខណៈពេលដែល ដំណាំស្រូវទាំង ជួបស្ថានភាពដី ប្រេះបែកក្រហែង ខ្វះទឹកស្រោច ស្រព និងសង្គ្រោះបាន។

ទាក់ទិនពីស្ថានភាព និងពីបញ្ហាប្រឈមនានា ខាងលើនេះគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្ត រាយខេត្ត ក៏បានសម្របសម្រូល ជាមួយនិងអាជ្ញា ធរមូលដ្ឋាន ដោយបានសហការ ជាមួយនឹងមន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យលទ្ធភាព ក្នុងការជួយធអន្តរាគមន៍ ក្នុងការដោះស្រាយបង្ហៀទឹក ដើម្បីជួយសង្រ្គោះស្រូវជាបឋម ដែលស្ថិតនៅប៉ែកខាងកើត និង ប៉ែកខាងលិច ភូមិសាស្ត្រភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល មួយជំហានឲ្យបាន សិននិងបន្តពិនិត្យលទ្ធភាព ក្នុងការជួយដល់បងប្អូន មួយចំនួនបន្ថែមទៀត៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *