(ខេត្តស្វាយរៀង)៖ ឯកឧត្តមម៉ែនវិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា ព្រះរាជាណាចក្រកម្ពុជា យើងសម្បូរត្រី ទឹកសាបដោយសា មានបឹងទន្លេសាប និងប្រពន្ធន្លេ បឹងបួ រស្ទឹង ជាច្រើននិងទំនាប វាលស្រែដែល អាចផ្តល់បរិមាណ ផលត្រីដល់ពលរដ្ឋយើង ហើយវិស័យ ជលផល នៅខេត្តស្វាយរៀងក៏ ជាចំណែកមួយអាចជួយ ផ្គត់ផ្គងដល់ជីវភាព ប្រជាពលរដ្ឋក្នុង ការចឹញ្ចឹមជីវិតផងដែរ។.
ឯកឧត្តមបានថ្លែង បែបនេះនៅក្នុង ឱកាសទិវាមច្ឆាជាតិ (ទិវាមច្ឆាជាតិ១កក្ដដា២០១៩) នាព្រឹកថ្ងៃទី ១៨កក្កដាឆ្នាំ២០១៩ ស្ថិតទន្លេវ៉ៃគោ នៅក្នុងក្រុងស្វារៀង ខេត្តស្វាយរៀងដោយមាន ការអញ្ជើញចូលរួមពី លោក ថាច់ រតនា ប្រធានកសិកម្មខេត្ត និងលោក សេងគ្រី នាយខណ្ឌរដ្ឋ បាលជលផល ខេត្តស្វាយរៀងនិង មន្ទីរពាក់ព័ន្ធប្រជាពលរដ្ឋ សិស្សានុ សិស្សប្រមាណជាង ២០០នាក់ដែល បានធ្វើការប្រលែង កូនត្រីឆ្ពឹន១០ម៉ឺន ក្បាលទៅក្នុងទន្លេវ៉ៃគោ ក្នុងគោលបំណង បង្កើនពូជត្រីធម្មជាតិ។
ឯកឧត្តបានបន្តទៀតថា យើងត្រូវចូលរួមថែ រក្សាមច្ឆាជាតិ ទាំងអស់គ្នាពីការ អភិរក្យជល ផលការដាំដុះ ព្រៃលិចទឹកឡើងវិញ និងការការពាបរិស្ថាន ជលផលរួមក្នុង ការចេញ្ចឹមត្រី ជាពិសេសពលរដ្ឋ នៅតាមខ្នងផ្ទះត្រូវ បង្កើនមុខរបរ បន្ថែមឲ្យបានច្រើនដើម្បី លើកស្ទួយ ជីវភាពដូចជា ចិញ្ចឹមត្រីជាដើម។
ឯកឧត្តមបានបន្ថែមទៀតថា ដើម្បីថែរក្សាពូជត្រី ឲ្យបានគងវង្ស អាជ្ញាធរមូល ដ្ឋានសហការជា មួយសមត្ថកិច្ច និងខណ្ឌរដ្ឋបាល ជលផលចាត់ វិធានការឲ្យបាន ម៉ឹងម៉ាត់បំផុតចំពោះ ជនល្មើសណាដែល បំផ្លាញជំរកត្រីនៅ រដូវហាមឃាតបិទនេសាទឬ នេសាទដោយប្រើ ឧបករណ៍ឆក់និង ស្បៃមុងជាដើម។
ឯកឧត្តមបាន បញ្ជាក់បន្ថែមទៀតថា មន្ទីកសិកម្មដែល មានខណ្ឌរដ្ឋបាលជលផល ជាសេនាធិការ ត្រូវបំផុសលើក ទឹកចឹត្តដល់វិស័យ ឯកជនទាំងក្នុង និងក្រៅខេត្តឲ្យ វិនិយោគលើការងារ ចិញ្ចឹមត្រីជាពិសេស ចិញ្ចឹមត្រីប្រភេទ ត្រីក្នុងស្រុកដែល មានសេដ្ឋកិច្ចខ្ពស់ ដើម្បីបំរើទីផ្សារ និងបង្កើនប្រាក់ចំណូល ជួយកាត់បន្ថយការ ធ្វើនេសាទត្រីខុសច្បាប់ក្នុងដែនធម្មជាតិផង និងចូលរួមអនុវត្ត តាមទស្សនៈទាន ភូមិមួយផលិតផល មួយផងដែរ។