(ខេត្តកំពង់ស្ពឺ)៖ កម្លាំងអធិការរដ្ឋាននគរ ស្រុកឧដុង្គចុះបង្ក្រាប ករណីជួញដូរគ្រឿងមួយ កន្លែងនិងឃាត់ខ្លួន មុខសញ្ញាជនសង្ស័យ បានចំនួន២នាក់កាល ពីរសៀលថ្ងៃ១៦ខែកក្កដា ឆ្នាំ២០១៩វេលាម៉ោង១៤ និង៣០នាទីស្ថិតនៅ ចំណុចភូមិវត្តក្តីឃុំ វាលពង់ស្រុក ឧដុង្គខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ទាំង២នាក់ដែល កម្លាំងជំនាញឃាត់ខ្លួន បានទី១ឈ្មោះ ខុម ផាន ហៅជ័យ ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិវត្តក្តី ឃុំវាលពង់ ស្រុកឧដុង្គខេត្តកំពង់ស្ពឺ ទី២ឈ្មោះ ពែក រដ្ឋាភេទ ប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិថ្មីឃុំ ត្បែងខ្ពស់ស្រុក សាមគ្គីមានជ័យ ខេត្តកំពងើឆ្នាំង។
លោកវរសេនីយ៍ឯក ខឹម សាម៉ុ ន អធិការស្រុក ឧដុង្គបានប្រាប់ អ្នកយកព័ត៌មាន យើង ឲ្យដឹង ថាមុខសញ្ញា សង្ស័យ ខាងលេី គឺកំលាំងនគរ បាល បានតាមដានស្រាវ ជ្រាវជា យូរមកហេីយ ដោយ មានព័ត៌មាន ជាក់លាក់ និងបានការចង្អុល ណែនាំ ដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដម សេនីយ៍ទោ សម សាមួន ស្នងការ នគរបាល ខេត្ត និងបានការសម្របសម្រួ លនីតិវិធី ព្រះរាជ អាជ្ញា អយ្យការ អមសាលា ដំបូងខេត្ដកំពង់ស្ពឺ ទើបកំលាំង នគរបាល របស់លោកបានចុះ ប្រតិបត្ដិការ ឃាត់ខ្លួនជន សង្ស័យបានតែម្តង។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យកម្លាំង ជំនាញរឹបអូស និងដកហូតបាន វត្ថតាងរួមមាន ម្សៅក្រាមពណ៌ សសង្ស័យជា គ្រឿងញៀនចំនួ ន ០៣ កញ្ចប់ធំ , ទូរសព្ទ័ ០២គ្រឿង ,ជញ្ជីង អេឡិ ចត្រូនិក សំរាប់ថ្លឹងគ្រឿងញៀន ចំនួន០១គ្រឿង។
បច្ចុប្បន្ន មុខសញ្ញា សង្ស័យ រួមជាមួយ វត្ថុតាងស្រុ ក បាន បញ្ជូនទៅការិយាល័យជំនាញខេត្ដ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដេីម្បី ចាត់ការតា មនីតិវិធី ៕ ដោយលោក មួនរិទ្ធិយ៉ា