(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាល ក្រុងបាត់ដំបង ចុះឃាតបុរស់បែក ថ្នាំម្នាក់ក្រោយពីរូប គេបានធ្វើសម្មភាព ដោយយកដែកកេះ ទៅដុតបំផ្លាញម៉ូតូ ខ្លួនឯងបង្ករអោយមាន ការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី១៦ខែ កក្កដាឆ្នាំ២០១៩ វេលាម៉ោង៩និង៣០នាទី នៅចំណុចខាង មុខសាលាខេត្តបាត់ដំបង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ជនបង្កបែកថ្នាំខាង លើនេះមាន ឈ្មោះ សៅ សាន ហៅ ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្រុមទី០៧ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានធ្វើសកម្មភាព ដោយយកដែកកេះ ដុតបំផ្លាញម៉ូតូខ្លួនឯង ម៉ាកវីវ៉ា ពណ៌ខ្មៅ សេរីឆ្នាំ២០១០ ឆេះខូចខាតអស់ ប្រហែល៥០%។
សមត្ថកិច្ចបានអោយ ដឹងទៀតថាក្រោយ ពីឃាត់ខ្លួនយកមក ធ្វើការសាកសួរ នៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យ បែកថ្នាំខាង លើបានប្រាប់ មូលហេតុដែល បណ្តាលឲ្យខ្លួន ដុតម៉ូតូចោល ដោយសារខ្លួនខឹង នឹងអ្នកជិតខាងដែល មកគោះជញ្ជាំងផ្ទះ ពេលយប់រំខាន មិនគេបានស្រួល និងមួយវិញទៀត ខឹងនឹងប្រពន្ធដែលជេរ ប្រមាថដល់ខ្លួនផង ដែរ។
ដោយឡែក ស្ត្រីឈ្មោះ ងួន សុីណាត អាយុ៣០ឆ្នាំដែលត្រូវជា ប្រពន្ធបុរសរូបនោះ បានប្រាប់ថា ប្តីរបស់ខ្លួនជា មនុស្សបែកថ្នាំនិង ផឹកស្រាជាប្រចាំ មិនបានជួយរក សុីអ្វីទេតែងធ្វើបាបមក លើប្រពន្ធនិងកូន ជាញឹកញាប់ ហើយមុននឹងឈាន ដល់ការដុតបំផ្លិច បំផ្លាញម៉ូតូដែល ខ្លួនបានបង់រំលោះ គេនេះ រយ:ពេលកន្លង មកគេក៏ធ្លាប់បាន ចាប់កូនប្រុសច្បង ម្នាក់ចងទៅនិងគល់ ដូងនិងបានចាក់សាំង ជំុវិញបំរ៉ុងដុតចោល ដែរតែ ត្រូវបានអ្នកភូមិ ជួយទាន់ពេល ទើបរួចផុត ម្តងហើយ។
លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរនបាល ក្រុងបាត់ដំបង បានបញ្ជាក់ថា ជនសង្ស័យខាងលើ ក្រោយធ្វើការឃាត់ ខ្លួនយកមកសាកសួរ និងពិនិត្យឃើញថា មានសារធាតុញៀនផងនោះ ជំហានដំបូង ត្រូវបានសមត្ថកិច្ចជំ នាញធ្វើការអប់រំកែ ខ្លួននិងអនុញាតឲ្យ វិលត្រឡប់ទៅផ្ទះ វិញនៅពេលរសៀល ថ្ងៃដដែលនេះផងដែរ៕ ដោយ អ្នកប្រម៉ាញ់ ជាយដែន ហៅ៩៥