(ខេត្តបន្ទាយមានជ័យ)៖នៅក្នុងស្រុកក្រុងចំនួន២ ក្នុងខេត្តបន្ទាយមានជ័យ ស្រូវដើមរដូវប្រភេទ ស្រូវសែនក្រអូប ដែលកំពុងដាក់គ្រាប់ និងជិតទំុប្រមាណជាង ២៦.០០០ហិតានិង កំពុងប្រឈមខ្វះខាត ទឹកបើគ្មានភ្លៀងរយៈ ពេលកន្លះខែទៀត បណ្តាលខូចនេះបើតាម សេចក្តីរាយការណ៍របស់ លោកអភិបាលក្រុង ស្រុកទាំង២មាន ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ប្រានប្រាប់អ្នកយកព៍ត័មាន ឲ្យដឹងនៅព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណបាន ប្រាប់បញ្ជាក់ឲ្យដឹងទៀត ថានៅថ្ងៃទី១៧នេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យរួមជាមួយមន្ត្រី ជំនាញបានចុះពិនិត្យស្ថាន ភាពស្រូវកំពុងប្រឈមខ្វះ ខាតទឹកដែលត្រូវកំពុង បានដោះស្រាយជួយ អន្តរាគមន៍ដោយ យកម៉ាស៊ីបូមទឹកធុនធំរបស់ មន្ទីធន់ធានទឹកនិង ឧតុនិយមខេត្តបន្ទាយមានជ័យ បូមពីដងស្ទឹងសិរីសោភ័ណ ដើម្បីជួយសង្គ្រោះបន្ទាន់។
នេះជាការណែនាំពី លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង ញៀននិងប្រធានក្រុម ថ្នាក់ជាតិចុះជួយមូលដ្ឋាន ខេត្តបន្ទាយមានជ័យបាន ជួយប្រេងសម្រាប់មូម ទឹកបញ្ជូនស្រូវដែល កំពុងប្រឈម។
លោកបានបញ្ជាក់ ឲ្យដឹងទៀតថាក្រុង សិរីសោភ័ណដែលកំពុង ប្រឈមខ្វះខាតទឹកមាន ផ្ទៃដីប្រមាណជិត២.០០០ហិចតា ដែលជាស្រូវដើមរដូវប្រភេទ ស្រូវសែនក្រអូបដែល កំពុងធ្វើខ្លួននិងខ្លះ ដាក់គ្រាប់ខ្លះទៀតជិតប៉ះ ពាល់៥សង្កាត់មាន សង្កាត់កំពង់ស្វាយ សង្កាត់អូរអំបិល សង្កាត់ព្រៈពន្លា សង្កាត់ភ្នៀត សង្កាត់កោះពងសត្វ។
ចំណែកលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុក មង្គលបូរីបានរាយកាណ៍ នៅថ្ងៃទី១៧នៅស្រុកមង្គលបូរី ទាំង១៣ឃុំប្រឈមប៉ះ ពាល់ស្រូវដើមរដូវជា ប្រភេទស្រូវសែនក្រអូប ខ្វះទឹកបញ្ជូលស្រែមាន ផ្ទៃដីប្រមាណ ២៤.០៤៤ហិតា លើផ្ទៃដីផែនការជាង ៥០.០០០ហិចតា ដែលភាគច្រើនជា ប្រភេទស្រូវដើមរដូវ។
ហើយនៅពេលនេះ លោកបានរាយការជូន អាជ្ញាធរខេត្តនិងគណកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយ ឲ្យបានដឹងព្រោះដង ស្ទឹងមង្គលបូរីមានទឹក តិចតួចសម្រាប់ផ្គត់ផ្គង់ ប្រជាពលរដ្ឋប្រើប្រាស់ ហើយផ្នែកខាងលើបាន បើកទឹកទំលាក់ឲ្យ ដែរតែមានការខ្វះ ខាតដូចគ្នា។
លោក រ័ត្ន ដាស៊ីណង់ បានបញ្ជាក់ថា ស្រូវដើមរដូវក្នុង ស្រុកមង្គលបូរីមាន១៣ឃុំ ដែលប្រឈមខ្វះខាត ទឹកបូមបញ្ជូលស្រូ វប្រមាណជាង២ម៉ឺនហិច តាមន្ត្រីជំនាញបាន បញ្ជាក់ច្បាស់ហើយថា បើគ្មានទឹកភ្លៀងធ្លាក់រយៈ ពេលកន្លះខែទៀតអាច ប្រឈមការខូចខាត ដោយងាប់តែម្តងបើមាន ភ្លៀងធ្លាក់រយៈពេល៧ សប្តាហ៍ទៀតអាចសង្ឃឹម ទទួលបានផលបានខ្លះ ព្រោះភាគច្រើនស្រូវសែន ក្រអូបដែលកំពុងធ្វើខ្លួន ដាក់គ្រាប់និងខ្លះទៀត កំពុងទំជាបណ្តើរមាន ភាគតិចណាស់៕