(ខេត្តកែប)៖ ជនសង្ស័យម្នាក់ត្រូវ បានសមត្ថកិច្ចនៃអធិកា រដ្ឋាននគរបាលស្រុក ដំណាក់ចង្អើរឃាត់ខ្លួន តាមដីកាបង្គាប់លេខ ៧៨របស់សាលាដំបូង ខេត្តកំពត ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹង ការប្រើប្រាស់ដោយ ខុសច្បាប់នូវសារ ធាតុញៀន។
ជនសង្ស័យត្រូវបាន សមត្ថកិច្ចឃាត់ខ្លួននៅ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះ របស់ខ្លួន ស្ថិតក្នុងភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាង លើមានឈ្មោះ ផន ពុធ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានឃាត់ខ្លួន តាមដីការបស់លោក គាំ គង្គា ចៅក្រមសើុបសួរ នៃសាលាដំបូងខេត្តកំពត ដែលបានចោទ ប្រកាន់ពីបទ ធ្វើឲ្យខូចខាតដោយ ចេតនា ,គំរាម កំហែងថានឹងសម្លាប់ និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន ប្រពឹត្តិនៅភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ជាបទល្មើសមាន ចែងនៅមាត្រា៤១០ , ២៣៣ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួត ពិនិត្យគ្រឿងញៀន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុង អនុវត្តតាមនីតិវិធីនៅ រសៀលដដែលថ្ងៃនេះ៕ ដោយលោក សេង ណារិទ្ធ