(ខេត្តកំពត)៖ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច រួមជាមួយ លោក ង៉ែត សុផល អភិបាលរងស្រុក លោក ទិន សម្បត្តិ សមាជិកក្រុមប្រឹក្សាស្រុក បានដឹកនាំក្រុម ការងារស្រុក អាជ្ញាធរឃុំដំណាក់ កន្ទួតខាងជើង និងឃុំដំណាក់កន្ទួត ខាងត្បូង អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ ទំនប់ទឹកភ្នំដំរី ស្ថិតនៅជាប់ព្រំ ប្រទល់ឃុំចំនួន២ គឺឃុំដំណាក់កន្ទួតខាងជើង និងឃុំដំណាក់ កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។
ទាក់ទងនឹងការសាង សង់ទំនប់ទឹកភ្នំដំរី ខាងលើ លោក អូន ខន អភិបាលស្រុក កំពង់ត្រាចបានឲ្យ ដឹងថា ការដ្ឋានខាងលើ គឺជាគម្រោងដែល សាងសង់ដោយក្រសួង ធនធានទឹក និងឧត្តុនិយម ដែលតភ្ជាប់ពីក្បាលទំនប់ខាងត្បូង ទៅជាប់នឹងក្បាល ទំនប់ប៉ែកខាងជើង មានប្រវែង ១,២០០ម៉ែត្រ បាតក្រោម ១៦ម៉ែត្រ ខ្នងលើ ៧មឡែត្រ និងកម្ពស់៥ម៉ែត្រ។
សូមបញ្ជាក់ជូនថា គម្រោងសាងសង់ ទំនប់ទឹកភ្នំដំរីខាងលើ ត្រូវបានបងប្អូនប្រជាពលរដ្ឋស្នើឡើងតាម រយៈវេទិកាសាធារណៈថ្នាក់ជាតិ នៅឃុំដំណាក់ កន្ទួតខាងជើង និងឃុំដំណាក់ កន្ទួតខាងត្បូង កាលពីឆ្នាំ២០១៧កន្លងមក ដែលដឹកនាំដោយ លោក អុីវ ផល្លី អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋានស្រុកកំពង់ត្រាច ហើយត្រូវបានឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត អញ្ជើញមកពិនិត្យ ដោយផ្ទាល់។
ជាទូទៅទំនប់ទឹកភ្នំដំរី បានធ្វើការស្រោច ស្រពលើផ្ទៃដី ចំនួន២ឃុំ គឺឃុំដំណាក់កន្ទួត ខាងជើង និងឃុំដំណាក់ កន្ទួតខាងត្បូង និងជាតំបន់ទេសចរណ៍ ធម្មជាតិដ៏ពេញនិយម ដែលយើងមិនអា មើលរំលង នោះឡើយ៕ ដោយលោក សេង ណារិទ្ធ