(ខេត្តកំពត)៖ នៅក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលនៃកិច្ច សហប្រតិបត្តិការក្នុង ឆ្នាំ២០១៨និងលើកទិសដៅ សម្រាប់អនុវត្តន៍បន្តឆ្នាំ២០១៩ រវាងអាជ្ញាធរខេត្តកំពត និងអាជ្ញាធរខេត្តគៀនយ៉ាង ប្រទេសវៀតណាម នៅឯមន្ទីរគណៈកម្មាធិការ ប្រជាជនខេត្តគៀនយ៉ាង កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ លោកស្រីយូ សុគន្ធ អភិបាលរងនៃគណៈ អភិបាលខេត្តតំណាង អាជ្ញាធរខេត្តកំពត ភាគីប្រទេសកម្ពុជា និងលោក ម៉ាយ អាញ់ញិន អនុប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត តំណាងអាជ្ញធរខេត្ត គៀនយ៉ាងភាគីប្រទេសវៀតណាម បានថ្លែងបញ្ជាក់ពីជំហរ ទិសដៅបន្តការប្ដេជ្ញាចិត្ត រួមគ្នាថា បើទោះបីកិច្ច សហប្រតិបត្តិការ នាឆ្នាំកន្លងមកជា បន្តបន្ទាប់ទទួលបាន នូវលទ្ធផលរួមគ្នាល្អប្រពៃក្តី ក៏អាជ្ញាធររវាង ខេត្តកំពតនៃប្រទេសកម្ពុជា និងអាជ្ញាធរខេត្តគៀនយ៉ាង នៃប្រទេសវៀតណាមនៅ តែបន្តខិតខំជំរុញ កិច្ចសហការអោយបាន កាន់តែល្អថែមទៀត ដើម្បីវឌ្ឍនៈភាព និងភាពសុខសាន្ត ជីវភាពរីកចម្រើន របស់ប្រជាពលរដ្ឋ នៃខេត្តទាំងពីរ អោយបានកាន់តែមាន ភាពល្អប្រសើរឡើង។
លោកស្រី យូ សុគន្ធ អភិបាលរងខេត្តកំពត និងលោកម៉ាយ អាញ់ញិន អនុប្រធានគណៈ កម្មាធិការប្រជាជន ខេត្តគៀនយ៉ាង បានមានប្រសាសន៍ ក្នុងជំហររួមគ្នានេះថា ពេញមួយឆ្នាំនៃឆ្នាំ ២០១៨កន្លងទៅ ការងារកិច្ចសហ ប្រតិបត្តិការរវាងខេត្ត ទាំងពីរគឺខេត្តកំពតនិ ងខេត្តគៀនយ៉ាន តែងតែទទួលបាននូវលទ្ធផល ល្អប្រសើរ ពិសេសបញ្ហាសន្តិសុខ និងសកម្មភាពរកស៊ី របស់ប្រជាពលរដ្ឋនៃ ខេត្តទាំងពីរកំពត-គៀនយ៉ាង។
ភាពវិជ្ជមានជា ចម្បងៗទាំងនេះ រួមមាន ការងារការពារ សន្តិសុខសណ្តាប់ធ្នាប់ តាមខ្សែបណ្តោយ បន្ទាត់ព្រំដែន អាជ្ញាធរ និងសមត្ថកិច្ចនៃ ខេត្តទាំងពីរបានបង្ការ ទប់ស្កាត់បាននូវ រាល់បទល្មើសនានា ទាំងព្រំដែនគោក ទាំងព្រំដែនទឹក។
បញ្ហាទំនាក់ទំនង ជំនួញពាណិជ្ជកម្មតាម ច្រកទ្វារព្រំដែនល្អ បានបង្កអោយប្រជាពលរដ្ឋ នៃខេត្តទាំងពីរ មានជីវភាពធូរធារ និង រីកចម្រើនជា លំដាប់ជាមួយគ្នា។
ការប្រាស្រ័យទាក់ទ ងកិច្ចការងារសេដ្ឋកិច្ច សង្គមកិច្ច ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញបច្ចេកទេសអប់រំ វប្បធម៌ ទេសចរណ៍ ព្រមទាំងសុខាភិបាល មានភាពប្រសើរបំផុត។
ដូចគ្នានេះដែរ ការស្វែងរកអធិធាតុ កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងសម័យ សង្គ្រាមនៅកម្ពុជា ក៏ដូចជាកិច្ចសហការ ការពារបង្គោលខ័ណ្ឌសីមា ទទួលបានលទ្ធ ផលវិជ្ជមានរៀងៗខ្លួន។
លើសពីនោះ ការងារមនុស្សធម៌ ជំនួយឧបត្ថម្ភនានា ក្នុងការជួយដល់ពលរដ្ឋ រងគ្រោះពីធម្មជាតិ និងការជួសជុល ហេដ្ឋារចនាសម្ព័ន្ធ មានសកម្មភាពរស់រវើក ដែលបានបង្ហាញអំពី ការយកចិត្តទុកដាក់ ក្នុងនាមជាអាជ្ញាធរ ក៏ដូចជាប្រទេស និងបងប្អូនភូមិ ផងរបងជាមួយ។
សហប្រធាននៃអង្គ ប្រជុំបានបញ្ជាក់ទៀតថា បើទោះបីទទួលបាន លទ្ធផលរួមគ្នាល្អ ប្រពៃតរៀងមកក្តី ក៏អាជ្ញាធរខេត្តទាំងពីរ នៅតែត្រូវការពង្រឹងកិច្ច សហប្រតិបត្តិរួមគ្នាល្អ ថែមទៀតពិសេសត្រូវ បង្កើនការជំរុញវិស័យ ពាណិជ្ជកម្មនិងទេសចរណ៍ អោយបានខ្លាំងក្លាបន្ថែម ទៀតដោយអនុវត្ត អោយអស់លទ្ធភាពដូចនៅ ក្នុងផែនការនៃ ព្រមព្រៀងបន្ត ក្នុងឆ្នាំ២០១៩ថែមទៀត។
នៅក្នុងឱកាសកិច្ច ប្រជុំនោះលោក ស្រី យូ សុគន្ធ អភិបាលរងខេត្ត ក្នុងនាមអាជ្ញាធរខេត្តកំពត ក៏បានប្រកាស ទទួលស្វាគមន៍ អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ ដែលមានបំណង ទៅរកស៊ី និងដើរកម្សាន្ត នៅខេត្តកំពត ក៏ដូចជានៅ ក្នុងប្រទេសកម្ពុជា ទាំងមូល ហើយទៅអនាគត ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ខេត្តទាំងពីរនឹងនៅ កាន់តែល្អប្រសើរ និងសម្រេចបាន លទ្ធផលផ្លែផ្កា ជាវិជ្ជមាន ដូចបានកំណត់នៅ ក្នុងកិច្ចព្រមព្រៀងកំពត-គៀងយ៉ាង។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះក៏មាន វត្តមានប្រតិភូជា សមាជិកចូលរួម ពីសំណាក់អាជ្ញាធរ ស្រុកជាប់ព្រំ ដែននិងមន្ទីរ អង្គភាព កងកម្លាំងប្រដាប់ អាវុធពាក់ព័ន្ធ និងអាជីវករពាណិជ្ជករ រវាងភាគីនៃខេត្តទាំងពីរ កំពត-គៀនយ៉ាង ចូលរួមផងដែរ៕ ដោយលោក សេង ណារិទ្ធ