(ខេត្តកំពត)៖ នៅព្រឹក ថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ទទួលជួបជាមួយ លោក សរ សុវណ្ណ រដ្ឋលេខាធិការក្រសួង រៀបចំដែនដីនគ រូបនីយកម្ម សំណង់ និងសុរិយោដី លើករណីសំណើសុំដោះ ស្រាយផលប៉ះពាល់ទំហំដី ២៦៤៦ហិកតា នៅតំបន់វិនិយោគ របស់ក្រុមហ៊ុន សុខា អូតែល ស្ថិតនៅជើងភ្នំបូកគោ ក្នុងភូមិសាស្ត្រខេត្តកំពត។
បានអញ្ជើញចូល រួមក្នុងកិច្ចប្រជុំនេះមាន ប្រតិភូអមដំណើរ នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរ ដនសស អភិបាលស្រុកទឹកឈូ នាយកទីចាត់ការអន្តវិស័យ និងមន្ត្រីជំនាញ នៃរដ្ឋបាលដែនដី។
ក្នុងឱនោះ លោក ជាវ តាយ អភិបាលខេត្ត បានសម្រេចជូន អភិបាលរងខេត្ត មួយរូប ដឹកនាំមន្ទីរដនសស មន្ទីរបរិស្ថាន អភិបាលស្រុកទឹកឈូ និងភាគីពាក់ព័ន្ធ ចុះពិនិត្យ និងចាត់ចែងការងារ ខាងលើឲ្យបានលឿន និងមានប្រសិទ្ធភាព។
ជាមួយនេះ លោក សរ សុវណ្ណ រដ្ឋលេខាធិការក្រសួង រៀបចំដែនដីនគរូប នីយកម្ម សំណង់ និងសុរិយោដី បានឯកភាពលើ ចំណាត់ការរបស់ លោកអភិបាលខេត្ត និងមានជំនឿចិត្តថា ការងារនេះ នឹងដោះស្រាយ បានដោយរលូន និងឆាប់រហ័សបំផុត៕ សេង ណារិទ្ធ