(ខេត្តកណ្តាល)៖ ព្រោះតែស្រលាញ់គ្នា ដល់កំពូលគូរ ស្នេហ៍មួយគូរនាំគ្នា ជួញដូរគ្រឿងញៀន ត្រូវបានសមត្ថកិច្ច នគរបាលស្រុកស្អាង ឃាត់ខ្លួននិងបញ្ជូន ទៅកាន់ស្នងការ នគរបាល ខេត្តកណ្តាលកាល ពីព្រឹកថ្ងៃទី១៤ខែ កក្កដាឆ្នាំ២០១៩វេលា ម៉ោង១០និង៣០នាទី នៅចំណុច រោងដេកឈ្មោះ ស៊ិនសម្ភស្សស្ថិត ក្នុងភូមិចុងកោះ ឃុំស្វាយប្រទាល ស្រុស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចន គរបាលស្រុកស្អាង បានប្រាប់អោយដឹង ថាជនសង្ស័យ២នាក់ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបាន ទី១មានឈ្មោះ ស៊ិន សម្ភស្ស ភេទប្រុស អាយុ ១៧ឆ្នាំជនជាតិ ខ្មែរមុខរបរ មិនពិតប្រាកដ រស់នៅភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ជនសង្ស័យរូបនេះ ធ្លាប់ជាប់ពន្ធនាគារ ខេត្តកណ្តាល រយៈពេល០១ឆ្នាំមកហើយ ពីបទអំពើ លួចម៉ូតូរបស់គេ កាលពីឆ្នាំ២០១៨ និង ទី២ឈ្មោះ ភិន យ៉ន ហៅស្រីកា ភេទស្រីអាយុ ១៦ឆ្នាំជនជាតិ ខ្មែរមុខរបរមិន ពិតប្រាកដ ទីលំនៅភូមិ ព្រែកត្រែងឃុំសិត្បូស្រុកស្អាង ខេត្តកណ្តាល អ្នកទាំង២ត្រូវជាសង្សារនឹងគ្នា។
ក្រោយពីឃាត់ ខ្លួនជនសង្ស័យ ហើយកម្លាំងជំនាញ រឹបអូសបានវត្ថុតាង រួមមានម្សៅក្រាម ពណ៌សថ្លាសង្ស័យ ថាជាសារធាតុញៀន ប្រភេទម៉ាទឹកកកចំនួន ០៣កញ្ចប់តូច និងឧបករណ៍ សំភារៈវេចខ្ចប់ ប្រើប្រាស់មួយចំនួន។
សមត្ថកិច្ចបាន ប្រាប់អោយដឹងទៀត ថាយោងតាមចម្លើយ សារភាពរបស់សង្ស័យនៅចំពោះមុខ សមត្ថកិច្ចន គរបាល ឈ្មោះ ស៊ិន សម្ភស្ស បានសារភាពថា ខ្លួនបានទិញ គ្រឿងញៀន ប្រភេទម៉ាទឹកកក ពីបុរសម្នាក់មិនស្គាល់ ឈ្មោះ ចំនួន០១កញ្ចប់ធំតម្លៃ ដប់ម៉ឺនរៀល (១០០,០០០៛) ដើម្បីយកមកវេចខ្ចប់ និងយកលក់បន្តរក្នុង ០១កញ្ចប់តូចតម្លៃ ពីរម៉ឺនរៀល (២០,០០០៛) ហើយនៅសេសសល់ ពួកគេទុកជក់ខ្លួនឯង ។
បច្ចុប្បន្នជន សង្ស័យរួមទាំង វត្ថុតាងត្រូវបាន កម្លាំងនគរបាល ជំនាញនៃអធិការដ្ឋាន នគរបាលស្រុកស្អាង សាកសួរបន្ថែមនិង កសាងសុំនុំរឿង បញ្ជូនទៅកាន់ស្នង ការនគរបាល ខេត្តកណ្តាលដើម្បី ចាត់ការបន្ដទៅតាម នីតិវីធីច្បាប់ ៕